សន្ទុះនៃការអភិវឌ្ឍន៍ផ្នែកវិស័យអចលនៈទ្រព្យកើនខ្លាំង

ភ្នំពេញ៖ សន្ទុះនៃការអភិវឌ្ឍន៍ផ្នែកវិស័យអចលនៈទ្រព្យកើនខ្លាំង បានធ្វើឲ្យក្រុមហ៊ុនSafety Plus ការលក់កាមេរាសុវត្ថិភាពឈានមុខគេនៅកម្ពុជានៅប៉ុនន្មានឆ្នាំចុងក្រោយនេះ

ស្របពេលដែលវិស័យសំណង់បាននិងកំពុងហកឡើងខ្ពស់ក្នុងរាជធានីភ្នំពេញ ធ្វើឲ្យក្រុមហ៊ុនSafety Plus ដែលនាំចូលនូវឧបក្រណ៍អេឡេចត្រូនិក ម៉ាការមេរាសុវត្ថិភាពម៉ាក់HIKVION ទទួលបានការពេញនិយម ពីប្រជាបលរដ្ឋទូទៅនៅកម្ពុជា បានធ្វើឲ្យសន្ទុះនៃការលក់ផលិតផលកាមេរ៉ាសុវត្ថិភាពកើនឡើងខ្លាំងនៅប៉ុនន្មានឆ្នាំចុងក្រោនេះ ។

លោក ចាន់ គឹមសៅ អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Safety Plus ដែលជាក្រុមហ៊ុនចែកចាយកាមេរ៉ាសុវត្ថិភាពមួយនៅកម្ពុជា បានបង្ហើបអោយដឹងនៅក្នុងពិពរណ៌ឧហ្សាហកម្មសំណងកម្ពុជា គ្រាដែលលោកបាននាំយកឧបករណ៍កាមេរាសុវត្ថិភាពម៉ាក (HIKVION)ទៅដាក់តាំងបង្ហាញនៅក្នុងពិពរណ៌ នៅកោះពេជ្រ កាលពីព្រឹកថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៧ ។

លោក បញ្ជាក់ថា ប្រទេសកម្ពុជាបានកមពុងអភិវឌ្ឍន៍រីកចំរើនលើកគ្រប់វិស័យ ក្នុងនោះវិស័យសំណង់បានហកឡើងខ្ពស់ ដោយគ្រាន់តែ៩ខែឆ្នាំ២០១៧នេះ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានគម្រោងសាងសងចំនួន៧៧៧គម្រោងទៅហើយ។ការកើនឡើងធ្វើម្ចាស់ ការដដ្ឋានសំណងធំៗ ត្រូវការកាមេរ៉ាសុវត្ថិភាព ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យ បុគ្គលិកប្រចាំថ្ងៃ ក្នុងពេលដំណើរសាងសងនិងដំណើរអាជីវកម្មផ្សេងៗទាំងនេះហើយដែលជាហេតុផលនាំឲ្យតម្រូវការប្រើប្រាស់កាមេរាសុវត្ថិភាពក្នុងអាត្រាខ្ពស់។

លោក អះអាងថា កត្តាទាំងនេះហើយបានជាអ្នកវិនិយោគទន់មកពីក្រៅប្រទេស មកបណ្តាក់ទន់ច្រើនលើវិស័យសំណង និងវិស័យផ្សេងៗ ដែលជាហេតុផលមួយ ចាំបាច់ត្រូវតែប្រើប្រាស់នៅកាមេរាសុវត្ថិភាពព្រោះមានភាពងាយស្រួលសម្រាប់ការគ្រប់គ្រងលើប្រព័ន្ធការងារ។

អ្នកគ្រប់គ្រងទូទៅរូបនេះបន្តទៀតថា HIKVIONជាកាមេរាសុវត្ថិភាព ដែលមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រង គេហដ្ឋាន ការដ្ឋានសំណង់ ផ្ទះល្វែង ខនដូ សណ្ឋាគារ ផ្សារទំនើប រោងចក្រសហគ្រាសតូច ធំ ទាំងអស់ ។ លោកបានបន្ថែមថា ជាពិតណាស់សំណងធំតូចទាំងអស់ ចាំបាច់ត្រូវមានអ្នកការពារសុវត្ថិភាព ដូច្នេះជម្រើសដ៏ល្អ គឺ កាមេរាសុវត្ថិភាព HIKVION ដែលនាំចូលពីប្រទេសចិន តែផលិតនៅសហរដ្ឋអាមេរិក។ សូមបញ្ជាក់ថា រយៈពេល៩ខែក្នុងឆ្នាំ២០១៧នេះ រាជធានីភ្នំពេញ មានគម្រងសាងសង់សំណងប្រមាណ៧៧៧គម្រោង លើផ្ទៃដីសំណងសរុបជិត៣លានម៉ែត្រក្រឡាក្នុងទំហំទឹកប្រាក់វិនិយោគប្រមាណ១.៥ ពាន់លានដុល្លារអាមេរិក។ អ្វីទាំងនេះ ដោយសារការក្សាបាននូវស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ផ្នែកហេដ្ឋានរចនាសម្ព័ន្ធរូបវន្តក្នុងទីក្រុង ៕

Loading...