សន្និសីទ្ធ​សារព័ត៌មាន បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ជា​ចោរប្លន់​ចំនួន​៣​នាក់ ករណី​ប្លន់​ថៅកែ​ហាង​មាស សុខ លក្ខិណា

ខេត្តកំពង់ចាម​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម នៅ​ព្រឹក ថ្ងៃទី​១៤ កុម្ភៈ នេះ បាន​បើ​កស​ន្និ​សិទ្ធ​សារព័ត៌មាន បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ជា​ចោរប្លន់​ចំនួន​៣​នាក់ ករណី​ប្លន់​ថៅកែ​ហាង​មាស សុខ លក្ខិណា កាលពី​ព្រឹក ថ្ងៃទី​៥ កុម្ភៈ កន្លងទៅ នៅ​ក្រុង​កំពង់ចាម​។

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​៥​ថ្ងៃ នៃ​ការតាមប្រមាញ់​ជន​ទាំង​៣​នាក់​ខាងលើ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​ខេត្តកំពង់ចាម និង​សៀមរាប បាន​បើក​ប្រតិបត្តិការ​យ៉ាង​ក្តៅគគុក ចាប់ខ្លួន​ជនសង្ស័យ​ជា​ចោរប្លន់​ចំនួន​៣​នាក់ នៅក្នុង​ទឹកដី​ខេត្តសៀមរាប កាលពី​យប់ ថ្ងៃទី​១០ កុម្ភៈ​។

ក្រោយពេល​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ ភ្លាមៗ​ត្រូវបាន​បញ្ជូនមក​រា​ជ​ធានី​ភ្នំពេញ និង​បាន​នាំខ្លួន​បន្ត​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម នា​យប់​ថ្ងៃទី​១១ កុម្ភៈ ដើម្បី​សួរនាំ​តាម​ចាប់​បក្សពួក​មួយចំនួន​ទៀត ដែល​កំពុងតែ​រត់គេច​ខ្លួន​។​

​ជនសង្ស័យ​ទាំង​៣​នាក់​នេះ ទី​ ១-​ឈ្មោះ ពៅ សំអឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​វែង សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ទី​២-​ឈ្មោះ សុខ ស៊ីនួន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​នា​ងគ​ង្ហី​ង សង្កាត់​សំបូរ​មាស ក្រុង​កំពង់ចាម និង​ទី​
៣-​ឈ្មោះ ស្រី សំអឿន ហៅ​ពីង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​
​ដោយឡែក​វត្ថុតាង​ដកហូត​បាន រថយន្ត​២​គ្រឿង ម៉ាក់​លុច​ស៊ី​ស RX300 ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ប្លន់​ផងដែរ​។​

​ជនសង្ស័យ​ទាំង​៣​នាក់ បាន​សារភាពថា បន្ទាប់ពី​ប្លន់​អាជីវករ​លក់​មាស បានសម្រេច ភ្លាម​ពួកគេ បាន​ណាត់​ជួបគ្នា នៅ​វត្តភ្នំ រាជធានី​ភ្នំពេញ ដោយមាន​រថយន្ត​២​គ្រឿង និង​ម៉ូតូ​២​គ្រឿង កាំភ្លើងខ្លី​២​ដើម ចេញទៅ​ធ្វើ​សកម្មភាព​បន្លំ​លួច «​បុក​ទូរ​» អ្នកលក់ដូរ នៅ​ម្តុំ​រង្វង់​មូល​ធ្វើ​ថ្មី ផ្លូវ​ចូល​ទី​រួម​ខេត្តកំពង់ធំ បាន​យកលុយ​ជាង​២​លាន​រៀល​ទៀត​។

បន្ទាប់មក​ពួកគេ​បន្តដំណើរ​ទៅ​ខេត្តសៀមរាប​តែម្តង លុះ​ទៅដល់​ផ្លូវបំបែក​ទៅ​ខេត្តព្រះវិហារ ពួកគេ​បាន​«​បុក​ទូរ​» បន្លំ​អ្នកលក់​ទំនិញ​ក្នុង​ត​ផ្សារ​លក់ដូរ​តូច​មួយទៀត បាន​យកលុយ​ចំនួន​៨០០​ដុល្លារ និង​៤​លាន​រៀល​ទៀត រួច​ទើប​គេចខ្លួន​ទៅ​ខេត្តសៀមរាប​តែម្តង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹង​នៅក្នុង​សន្និសីទកាសែត​នោះ​ថា ដើម្បី​បង្ហាញមុខ​ក្រុមចោរប្លន់​អាជីវករ​លក់​មាស​ទាំង​នេះ គឺ​ឲ្យ​មហាជន​បានឃើញ​ពី​កិច្ច​ខិត​ប្រឹងប្រែង​របស់​សមត្ថកិច្ច​។​ ​

បច្ចុប្បន្ន​ជនសង្ស័យ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ចូល​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕​

Loading...