សប្តាហហ៍នេះ កីឡាករ ពុយ វណ្ណៈ ជាមួយកីឡាករ ថៃ ARAM BOY នៅសង្វៀនTV5

ភ្នំពេញ៖ សប្តាហ៍នេះ អ្នកប្រដាល់កម្ពុជា គឺកីឡាករ ពុយ វណ្ណៈ មកពីក្លិប កងពលតូចទ័ពឆ័ត្រយោង៩១១ត្រូវជួបប្រកកួតសាកកណ្តាប់ដៃជាមួយ អ្នកប្រដាល់ថៃ ឈ្មោះ Aram Boy ក្នុងប្រភេទទម្ងន់៦៣,៥០០ គីឡូក្រាមខណៈដែលអ្នកប្រដាល់៤នាក់ផ្សេងទៀត ត្រូវប្រកួត ដណ្តើមកៅជុំទី២ វគ្គ១៦នាក់ ឆ្ពោះទៅដណ្ដើមខ្សែក្រវាត់ជើងឯក TV5 Knock Out Series by K-Cement ទម្ងន់៦០គីឡូក្រាម លើសង្វៀនTV5 ព្រែកកំពឹស នាថ្ងៃសៅរិ៍ទី២១ ខែកក្កដា ឆ្នាំ២០១៨ ។

កីឡាករពុយ វណ្ណៈ អ្នកប្រដាល់ជើងឯកTV5 Knock Out Series by K-Cement ទម្ងន់៦៥គីឡូក្រាម ។អ្នកប្រដាល់រូបនេះ មានស្នៀតប្រកួតដូចជា កណ្តាប់ដៃ ជង្គង់ និង កែង ។ វណ្ណៈធ្លាប់ជួបប្រកួតជាមួយថៃ ចំនួន២លើក បានវាយឈ្នះថៃក្នុងទឹកទី៤ទាំងពីរលើកផងដែរ។ ការប្រកួតចុងក្រោយរបស់គេនៅសង្វៀនTV5នេះ គឺវាយឈ្នះអ្នកប្រដាល់បារាំង Kevin ក្នុងទឹកទី៣ កាលពីថ្ងៃទី១៧មីនា២០១៨ ។

ចំព្រោះ Aram Boy ក៏មិនខ្លាំងប៉ុន្មានដែរ អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួត៧៦លើក វាយឈ្នះ៥៤លើក ចាញ់២០លើក និងស្មើ០២លើក ខណៈដែល កីឡាករពុយ វណ្ណះ មានកំណត់ត្រាប្រកួត៦៧លើក ឈ្នះ៥៥លើក ចាញ់១១លើក និងស្មើ០២លើក ។ ទោះជាយ៉ាងណា ពុយ វណ្ណៈ ធ្លាប់ផ្ដួលថៃពីរនាក់រួចមកហើយ ។ ចាំមើល ពុយ វណ្ណៈ ប៉ះជាមួយអ្នកប្រដាល់ថៃ Aram Boy តើនរណាជួបសំណាងល្អនៅចុងសប្តាហ៍នេះ ? ៕

សម្រាប់ការប្រកួតជម្រុះលើកទី៧នេះ ផង់ សាមាឡេ អ្នកប្រដាល់ក្លិបនាគរាជមានជ័យ នឹងជួបប្រកួតជាមួយសំ ភក្តី អ្នកប្រដាល់ក្លិបរ៉ាហាប់ស្វាយប៉ាក ។ រវាងផង់ សាមាឡេ និងសំ ភក្តី នេះ ពួកគេមិនធ្លាប់ជួបគ្នាទេកន្លងមក។ ផង់ សាមាឡេ ជាអ្នកប្រដាល់ជើងចាស់វស្សាហើយ ឯ សំ ភក្តី ជាអ្នកប្រដាល់ថ្មីស្រករក្រោយ តែអ្នកប្រដាល់ទាំង២ មានកម្រិតសមត្ថភាពបច្ចេកទេសប្រហាក់ប្រហែលគ្នា ។

ដោយឡែកជួបគ្នារវាងផង់ សាមាឡេ និង សំ ភក្តីនេះ មិនដឹងថាអ្នកណាជាអ្នកមានសំណាងបានឡើងទៅប្រកួតបន្តទៀតទេ ។ ចាំមើល តើ ផង់ សាមាឡេអាចយកឈ្នះសំ ភក្តីបានឬអត់? សម្រាប់ការជួបគ្នាក្នុងជម្រុះខ្សែក្រវាត់ជើងឯកTV5 Knoc k Out Series ទម្ងន់៦០គីឡូក្រាមដំណាក់កាលទី១នេះ។សូមជម្រាប់ថា ព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់ជើងឯកTV5 Knock Out Series ទម្ងន់៦០ គីឡូក្រាម មានអ្នកប្រដាល់ ៣២ នាក់ចូលរួម ហើយចែកចេញជា ៤ ដំណាក់កាលនិងមានរូបមន្តប្រកួតគឺ ដំណាក់ទី១ជាការប្រកួតជម្រុះក្នុងចំណោម៣២នាក់ ទុកតែ១៦នាក់ ។ ដំណាក់ទី២ ជាការជម្រុះក្នុងចំណោម១៦នាក់ ទុក៨នាក់ ហើយដំណាក់កាលទី៣ គឺជម្រុះក្នុង៨នាក់ទុក៤នាក់ និងដំណាក់កាលទី៤និងទី៥ ជាការប្រកួតដំណាក់កាលផ្តាច់ព្រ័ត្រ គឺពាក់កណ្តាលផ្តាច់ព្រ័ត្រនិងផ្តាច់ព្រ័ត្រ៕

Loading...