សប្តាហ៍ចុងក្រោយនៃការប្រកួតប្រដាល់គុនខ្មែរ ជម្រុះឆ្ពោះទៅដណ្តើមពានរTV5 Knock Out By K-Cement

ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមពានរង្វាន់ជើងឯកTV5 Knock Out Series by K.-Cement ប្រភេទទម្ងន់៦០គីឡូក្រាមនៅលើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃសៅរ៍ទី០៤ ខែសីហា ឆ្នាំ២០១៨នេះ។ ជាការប្រកួតសប្តាហ៍ចុងក្រោយសម្រាប់វគ្គជម្រុះដំណាក់កាលទី១ ដែលមានអ្នកប្រដាល់៤នាក់ក្នុងចំណោម៣២នាក់ ដើម្បីប្រជែងយកកៅអី បន្តការប្រកួតវគ្គទី២ដែលមានកីឡាករ១៦នាក់។នេះបើតាមកម្មវិធីប្រកួត របស់គណៈកម្មការរៀបចំការប្រកួតប្រចាំសង្វៀនខាងលើបានបង្ហាញឲ្យដឹងនាពេលកន្លងមក ។

សម្រាប់សប្តាហ៍ចុងក្រោយនេះ កីឡាករ ឡុង ស៊ីថេត មកពីក្លិបខ្លារខិនមានរិទ្ធ ត្រូវជួបប្រកួតជាមួយ កីឡាករ នួន រ៉ាថេប អ្នកប្រដាល់ក្លិបតាឯកដំបងដែកមានរិទ្ធ មកពីខេត្តព្រៃវែង ។ បើតាមរបាយការណ៍របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ការប្រកួតរវាងឡុងស៊ីថេត និង នួន រ៉ាថេប គឺមិនធ្លាប់ជួបគ្នាទេកន្លងមក។ ប៉ុន្តែជំនួបដំបូងនេះ សម្រាប់អ្នកប្រដាល់វ័យក្មេងទាំង២នាក់ អាចនិយាយបាន ជាជំនួបដ៏តឹងតែងមួយ ព្រោះកម្មវិធីប្រកួតតម្រូវឲ្យពួកគេវាយអស់ពីសមត្ថភាព ដើម្បីទទួលបានកៅអីវគ្គបន្ត។

ដោយឡែកជំនួបប្រកួត រវាងកីឡាករ តាំង សីហា មកពីក្លិបកងពលតូចលេខ៧០ និង សេន កុសល មកពីក្លិបមោងឫស្សីមរតកគុនខ្មែរ មកពីខេត្តបាត់ដំបង ។អ្នកទាំង២អាចនិយាយបានថា ជាជំនួបពិសេសមួយព្រោះកីឡាករ សេន កុសល ជាអ្នកប្រដាល់ជើងខ្លាំង រីឯ តាំង សីហា ជាកីឡាករចាស់វស្សាសំបូរបទពិសោធនីសង្វៀនប្រដាល់គុនខ្មែរប៉ុន្តែយ៉ាងក៏ពួកគេ មិនធ្លាប់ជួបប្រកួតទេកន្លងមក ។

ដូច្នេះសម្រាប់ការប្រកួតទាំង២គូខាងលើ មានតែទស្សនិកជនរងចាំតាមដាន នៃការប្រកួតប៉ុណ្ណោះទើបដឹងច្បាស់ថា អ្នកប្រដាល់ណាខ្លះបានបន្តការប្រកួតជំទី២វគ្គ១៦នាក់ ហើយកីឡាករណាខ្លះត្រូវចាកចេញពីកម្មវិធីនោះ ។

សូមជម្រាប់ថា ព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់ជើងឯកTV5 Knock Out Series by K-Cement ទម្ងន់ ៦០ គីឡូនេះ មានអ្នកប្រដាល់ចំនួន ៣២ នាក់ចូលរួម ហើយចែកចេញជា ៤ ដំណាក់កាល និងមានរូបមន្តប្រកួត គឺដំណាក់ទី១ជាការប្រកួតជម្រុះក្នុងចំណោម៣២នាក់ ទុកតែក្នុង៨នាក់ទុក៤នាក់ និងដំណាក់កាលទី៤និងទី៥ ជាការប្រកួតដំណាក់កាលផ្តាច់ព្រ័ត្រ គឺពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ។គួររំលឹកថា រាល់សប្តាហ៍កម្មវិធីប្រដាល់គុនខ្មែរ ដណ្តើមពានរង្វាន់ជើងឯកTV5 Knock Out Series by K-Cement ទម្ងន់ ៦០ គីឡូក្រាម តែងតែ ការប្រកួតអម ជាលក្ខណៈមិត្តភាព រវាងកីឡាករ នៃព្រះរាជាណាចក្រកម្ពុជា និង កីឡាករ មកពីប្រទេសនានា ដើម្បីបងកើនបរិយាសសប្បាយរីករាយ ដោយោះឡែកសប្តាហ៍នេះ គឺតម្រូវលើកីឡាករ អ៊ុង វីរៈ មកពីក្លិបកងពលតូចឆត្រយោងលេខ៩១១ ប្រកួតជាមួយអ្នកប្រដាល់មកពីប្រទេសថៃ ឈ្មោះ KRAK BOE LEK ប្រភេទទម្ងន់៩០គីឡូក្រាម ៕

 

Loading...