សប្បុរសជននៅក្នុងរាជធានីភ្នំពេញបន្តឧបត្ថម្ភម៉ាស់២ម៉ឺន៥ពាន់ម៉ាសជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលបានការឧបត្ថម្ភនូវម៉ាស់ចំនួន២ម៉ឺន៥ពាន់ម៉ាស់បន្ថែមទៀតពីសប្បុរសជននៅក្នុងរាជធានីភ្នំពេញក្រុមហ៊ុនរួយ អ៊ិនហ្វីនីធី។ក្រោយពីទើបទទួលបានម៉ាស់ចំនួន១០ម៉ឺនម៉ាស់និងទឹកអាកុលសម្រាប់លាងដៃ៦០០លីត្រពីសមាគមសហកគ្រិន ចិនជាំងស៊ូ ដែលបានឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់កងកម្លាំងនគរបាលប្រើប្រាស់និងបន្តយកទៅចែករំលែកជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។គ្រាដែលជំងឺឆ្លងកូវីដ១៩ បានឆ្លងរាលដាលចូលទៅដល់សហគមន៍ហើយនោះនៅក្នុងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា។

​ពីធីទទួលនិងប្រគល់ម៉ាស់បានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រព្រឹត្តទៅក្រោមវត្តមានលោកឧត្តម សេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលជាតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនិងវត្តមានលោកស្រីតំណាងក្រុមហ៊ុនរួយ អ៊ិនហ្វីនីធី ។

​សូមបញ្ជាក់ថានៅក្នុងតំណាក់កាលប្រទេសកម្ពុជា និយាយដោយឡែកនៅក្នុងរាជធានីភ្នំពេញដែលបានឆ្លងរាលដាលជំងឺកូវីដ១៩ចំនួនពីរព្រឹត្តការណ៍ហើយនោះគឺព្រឹត្តិការណ៍០៣ វិច្ឆិកា និងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា កម្លាំងនគរបាលរាជធានីភ្នំពេញអនុវត្តតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិដែលក្រោមការដឹកនាំបញ្ជាដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាល រាជធានីភ្នំពេញ បានចេញធ្វើសកម្មភាពយ៉ាងសកម្មសហការជាមួយក្រសួងសុខាភិបាលកម្ពុជា និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩នេះ។ក្នុងនោះបានចេញផ្សព្វផ្សាយអប់រំជូនប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈ នៅតាមសហគមន៍ ពង្រឹងស្មារតីប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នបញ្ហាជំងឺឆ្លងកូវីដ១៩ ដោយនាំគ្នាអនុវត្តវិធានការរបស់ក្រសួងសុខភិបាលឱ្យបានខ្ជាប់ខ្ជួន និងក៏បាននាំយកម៉ាស់ជាច្រើនដែលទទួលបានការឧបត្ថម្ភពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី និងសប្បុរសជននានាយកទៅចែកជូនប្រជាពលរដ្ឋនៅតាមផ្លូវសាធារណៈ ទីប្រជុំនានាក្នុងរាជធានីភ្នំពេញ និងណែនាំឱ្យពាក់ម៉ាស់គ្រប់គ្នាក្នុងការចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។

​នៅក្នុងពិធីទទួលនិងប្រគល់ម៉ាស់ខាងលើលោកឧត្តម សេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្សក្នុងនាមឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណប្រធានក្រុមហ៊ុនរួយ អ៊ិនហ្វីនីធី ដែលបានឧបត្ថម្ភនូវម៉ាស់ទាំងនេះជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីឆ្លើយតបចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។ម៉ាស់ដែលសម្បុរសជនឧបត្ថម្ភមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគឺមួយផ្នែកសម្រាប់ចែកជូនកងកម្លាំងប្រើប្រាស់បំពេញភារកិច្ចនិងមួយផ្នែកទៀតយកទៅចែកជូនប្រជាពលរដ្ឋដើម្បីពាក់ប្រើប្រាស់បង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។

​ជុំវិញបញ្ហាជំងឺឆ្លងកូវីដ១៩នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលឱ្យដឹងថាគិតចាប់ត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៩ខែធ្នូឆ្នាំ២០២០ បានរកឃើញករណីជំងឺកូវីដ១៩ ពាក់ព័ន្ធនិងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ២៨វិច្ឆិកា មានអ្នកវិជ្ជមានវីរុសកូវីដ១៩ចំនួន០៤នាក់ទៀត សរុបកើនឡើង៣៨នាក់នោះហើយ។កម្ពុជារហូតមកដល់ពេលនេះពុំទាន់មានករណីស្លាប់ដោយកូវីដ១៩នៅឡើយនោះទេ៕

Loading...