សប្បុរសជននៅរាជធានីភ្នំពេញ ផ្តល់សម្ភារ គ្រឿងឧបភោគ បរិភោគ ដល់មណ្ឌលបណ្តុះបណ្តាលអភិវឌ្ឍន៍ជនបទកម្ពុជា កូរ៉េ ដែលមានអ្នកធ្វើចត្តាឡីស័ក

ខេត្តកំពង់ស្ពឺ៖ ដោយមានចិត្តសប្បុរស ខ្មែរជួយខ្មែរ ក្រុមហ៊ុនសម្រស់ធម្មជាតិបានផ្តល់នូវសម្ភារៈ គ្រឿងឧបភោគ បរិភោគ ដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលអភិវឌ្ឍន៍ជនបទកម្ពុជា កូរ៉េ ដែលមានអ្នកកំពុងធ្វើចត្តាឡីស័ក កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

តាមការឲ្យដឹងពីលោក ទឹម វិចិត្រា តំណាងឲ្យក្រុមហ៊ុនសម្រស់ធម្មជាតិបាននិយាយឲ្យដឹងថា ដោយមើលឃើញថា ប្រទេសកម្ពុជាកំពុងតែរីករាយរាលជំងឺកូវិដរាល់ថ្ងៃគួរឲ្យមានការព្រួយបារម្ភ ហើយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំពុងតែយកចិត្តទុក្ខដាក់ចំពោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ហើយក្រសួងសុខាភិបាល ក៏មមាញឹក ដុតដៃដុតជើង ដោយឡែកនៅក្នុងខេត្តកំពង់ស្ពឺ ក៏មានអ្នកធ្វើចត្តាឡីស័កជាច្រើនដែលនោះ ដោយមានការយកចិត្តទុកដាក់ពី
រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលមានឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជានិច្ចការ ឯកឧត្តម តែងតែចុះសួរសុខទុករាល់ទុក្ខលំបាករបស់ប្រជាជនតាមបណ្តាលស្រុក ភូមិ មិនថាយប់ថ្ងៃនោះឡើយ។ ដោយឃើញបែបនេះទើបក្រុមហ៊ុន សម្រស់ធម្មជាតិបានដែលមានលោកជំទាវ នួន សុន្ទរី (ស្រីអូន)ជាអគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិផ្តល់ជាសម្ភារៈ គ្រឿងឧបភោគ បរិភោគ តាមរយៈលោក ទឹម វិចិត្រា ដើម្បីជួយសម្រួលដល់រដ្ឋបាលខេត្តដើម្បី ទុកសម្រាប់ផ្តល់ឲ្យប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលនេះ។

លោក ទឹម វិចិត្រា បានបន្តថា សម្ភារៈ គ្រឿងឧបភោគ បរិភោគនេះរួមមាន៖
១.អង្ករចំនួន១០តោន .២.ទឹកត្រី១០០យួរ ៣.ទឹកស៊ីអីុវ១០០យួរ ៤.មីចំនួន២៥០កេស និង៥.ត្រីខ ចំនួន១០០យួរ ផងដែរ
សរុបជាទឹកប្រាក់ជិត៧០០០ដុល្លារ។
សម្ភារៈគ្រឿងឧបភោគ បរិភោគនេះតិចតួចក្តី គ្រាន់បានដោះស្រាយបាននៅពេលដាច់មួយពេលៗដែរ ទោះបីជាមិនច្រើន ប៉ុន្តែជាទឹកចិត្ត ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ។

លោកហ៊ុន ប៊ុនរ៉ា អ្នកគ្រប់គ្រងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអភិវឌ្ឍន៍ជនបទកម្ពុជា កូរ៉េ និងជាកន្លែងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនោះ បានថ្លែងអំណរគុណ ចំពោះសប្បុរសជន ជាពិសេសលោកជំទាវ នួន សុន្ទរី នាយិការ ក្រុមហ៊ុនសម្រស់ធម្មជាតិដែលបានផ្តល់សម្ភារៈ គ្រឿងឧបភោគ បរិភោគ យ៉ាងច្រើននេះ៕

Loading...