សពបុរសជនជាតិចិនត្រូវបានជនសង្ស័យសម្លាប់រួចយកទៅបោះចោលបង្កឲ្យមានការភ្ញាក់ផ្អើល

កំពង់ស្ពឺ:សាកសពបុរសម្នាក់ដែលប្រជាពលរដ្ឋនិងសមត្ថកិច្ចសន្និដ្ឋានថាអាចជាជនបរទេសឬជនជាតិចិនត្រូវបានប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅធ្វើការត្រួតពិនិត្យនិងធ្វើកំណត់ហេតុប្រគល់ទៅឲ្យនាយកដ្ឋានអន្តោប្រវេសន៍ដឹកយកទៅរក្សានៅឈាបនដ្ឋានវត្តស្ទឹងមានជ័យដើម្បីបន្តនីតិវិធី។

ការប្រទះឃើញសពដែលក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណដឹកយកទៅទម្លាក់ចោលនៅជិតយាយម៉ៅពេជ្រនិលនេះកើតឡើងកាលពីរសៀលថ្ងៃទី 23 ខែកញ្ញាឆ្នាំ 2020តាមបណ្ដោយផ្លូវជាតិលេខ 4គីឡូម៉ែត្រលេខ 104 .105 ស្ថិតក្នុងភូមិទី 6 ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាក្រោយទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបានដឹកជនរងគ្រោះទៅទម្លាក់ចោលនៅចំណុចកើតហេតុខាងលើបានចុះទៅធ្វើការស្រាវជ្រាវស៊ើបអង្កេតនិងពិនិត្យកន្លែងកើតហេតុបានប្រទះឃើញសពបុរសម្នាក់ត្រូវគេសម្លាប់ច្រកក្នុងថង់ខ្មៅហើយដឹកយកមកទម្លាក់ចោលនៅទីនេះក្នុងនោះសមត្ថកិច្ចបានប្រទះឃើញពណ៌ខ្មៅមួយប្រឡាក់ដោយឈាមយ៉ាងជោគជាំផងដែរ។

យោងតាមប្រភពពីមន្ត្រីនគរបាលបច្ចេកទេសខេត្តកំពង់ស្ពឺបានបញ្ជាក់ប្រាប់ថាជនរងគ្រោះអាចមិនមែនជាជនជាតិខ្មែរនោះទេជនរងគ្រោះទំនងជាជនជាតិចិនហើយត្រូវបានសម្លាប់ពីទីកន្លែងផ្សេងនិងដឹកយកមកទម្លាក់ចោលនៅចំណុចកើតហេតុខាងលើ។ក្រោយពីចុះធ្វើការត្រួតពិនិត្យចប់សព្វគ្រប់បានទំនាក់ទំនងរថយន្តដឹកសពយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យនិងបានប្រគល់ភារ:បន្តទៅខាងនាយកដ្ឋានអន្តោប្រវេសន៍ធ្វើការស្រាវជ្រាវរកមូលហេតុនៃការសម្លាប់ជនរងគ្រោះ។

ទាក់ទិនទៅនឹងការប្រទះឃើញសពជនរងគ្រោះជាជនបរទេសរូបនេះផងដែរមានការលើកឡើងផ្សេងៗគ្នាថាជនរងគ្រោះអាចទំនងជាត្រូវបានក្រុមជនជាតិចិនដូចគ្នាធ្វើការចាប់ជំរិតហើយសម្លាប់ចោលដើម្បីបំបិតមាត់តែម្ដងដោយឡែកអ្នកខ្លះទៀតបានលើកឡើងថាទំនងជាជនរងគ្រោះមានបញ្ហារឿងភាគហ៊ុនរកស៊ីណាមួយជាមួយដែគូទើបត្រូវសម្លាប់បំបិទមាត់ចោលបែបនេះ។

បើតាមមន្ត្រីជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា សមត្ថកិច្ចទើបតែនឹងបញ្ចប់ការត្រួតពិនិត្យនាវេលាម៉ោង 22និង០០នាទីយប់ថ្ងៃដដែល ដោយសមត្ចកិចបានបញ្ជាក់ថាទោះជាយ៉ាងណាក្តីក៏សមត្ថកិច្ចនឹងខំប្រឹងប្រែងធ្វើការស្រាវជ្រាវដើម្បីឈានទៅមុខក្រុមជនដៃដល់ជាឃាតករសម្លាប់ជនរងគ្រោះយកមកផ្តន្ទាទោសទោសឲ្យខានតែបាន៕

 

Loading...