សព​ឯក​​ឧត្តម​ សូរ​ ឃុន ​នឹង​ត្រូវ​បូជា​នៅមុខ​វត្ត​បុទុមវត្តី

​សព​​ឯក​​ឧត្តម​ សូរ​ ឃុន អតីត​រដ្ឋមន្ត្រី​ ក្រសួង​ប្រៃសនីយ៍ និង​ជា​អ្នក​តំណាង​រាស្រ្ត​ខេត្ត​​តាកែវ​​ នឹង​ត្រូវ​បូជា​នៅ​វត្ត​បុទុមវត្តី។ នេះ​បើ​​តាម​​សេចក្តី​​ជូន​ដំណឹង​មរណភាព អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​​មុន​នេះ។ ​​នៅ​ព្រឹក​​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៥ ​វេលា​ម៉ោង​ ៧:០៧ នាទី​​​សព​នឹង​ត្រូវ​​រំកិល​​ចេញ​ពី​គេហដ្ឋាន​ ដង្ហែ​ឆ្ពោះ​ទៅ​​ឈាបនដ្ឋាន​​នៅ​មុខ​វត្ត​បុទុម​វត្តី​​រាជធានី​ភ្នំពេញ​។

ឯក​​ឧត្តម​ បាន​មរណភាព​កាល​ពី​វេលា​ម៉ោង​ ១១: ១១ នាទី​ព្រឹក​​ថ្ងៃ​ទី​​២១ ខែ​មករា ឆ្នាំ​២០១៥ ដោយ​​រោគាពាធ​ ក្នុង​ជន្មាយុ ៧១ ឆ្នាំ​។ ប៉ុន្តែ​ប្រភព​ព័ត៌មាន​​ពី​សារព័ត៌មាន​ ក្នុង​ស្រុក​​បាន​​រាយ​ការណ៍​ថា​ ឯក​​ឧត្តម បាន​ស្លាប់​​ដោយ​ជំងឺ​ឈាម​ស​ ស៊ី​ឈាម​​ក្រហម​។

CV so Khun

NA info

Loading...

Leave a Reply

Your email address will not be published. Required fields are marked *