សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមម្នាក់ និងខ្មែរពីរនាក់ រួមជាមួយថ្នាំញៀនមានទម្ងន់ជិត១គីឡូក្រាម

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យជួញដូរថ្នាំញៀន៣នាក់ ក្នុងនោះមានបុរសជាតិវៀតណាមម្នាក់ រួមជាមួយវត្ថុតាងបទល្មើសថ្នាំញៀនមានទម្ងន់ជិត១គីឡូក្រាម ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចុះឃាត់ខ្លួន និងដកហូត បញ្ជូនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ធ្វើការសាកសួរ ។

ការចុះឃាត់ខ្លួនបុរសជាតិវៀតណាម និងខ្មែរទាំងបីនាក់ខាងលើនេះ ត្រូវបានគេធ្វើឡើងនៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃ១៣មិថុនានេះ នៅចំណុចស្រែសំគង់ ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

មន្ត្រីជំនាញអាវុធហត្ថខេត្តបានឲ្យដឹងថា ជនសង្ស័យជួញដូរថ្នាំញៀនទាំង៣នាក់ ដែលកម្លាំងកងរាជអាវុធហត្ថខេត្ត បានធ្វើការឃាត់ខ្លួននេះ ១.ឈ្មោះង្វៀង ហុងចូវ អាយុ៦១ ជាតិវៀតណាម មុខរបរម៉ៅការសំណង់ មានទីលំនៅភូមិ១ សង្កាត់វ៉ាហ្វូ ក្រុងហូជីមីង ប្រទេសវៀតណាម២.ឈ្មោះអ៊ុំ ឡា អាយុ៤៨ ជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិបឹងកក់ សង្កាត់បឹងកក់២ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ និង៣.ឈ្មោះខាន់ យុង អាយុ៤៩ មុខរបរជាងសំណង់ មានទីលំនៅភូមិដើមពោធិ៍ ឃុំកណ្ដៀង ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ចំ ណែក វត្ថុតាងបទល្មើសដែលដកហូតបាន មានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ice ម៉ាទឹកកកមានទម្ងន់៩៩៩,១ក្រាម ជិតស្មើនឹង១គីឡូក្រាម ម៉ូតូ១គ្រឿង និងទូរស័ព្ទចំនួន២គ្រឿងទៀតផងដែរ ។

មន្ត្រីដដែលបានបញ្ជាក់ថា នៅល្ងាចថ្ងៃ១៣ មិថុនា នេះ ជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាងបទល្មើស ដែលដកហូតបាននោះ បាននិងកំពុងស្ថិតក្រោមការសាកសួរ និងរក្សាទុក ពីកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត ហើយអាចនឹងត្រូវបញ្ជូនទៅកាន់សាលាដំបូង និងអយ្យការខេត្តស្ទឹងត្រែង ចាត់ការបន្ត នៅក្រោយបញ្ចប់កិច្ចនីតិវិធីសាកសួរនោះរួច ៕ បក្សីជាយដែន

004

003 copy copy

002

001

Loading...

Leave a Reply

Your email address will not be published. Required fields are marked *