សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តរតនគិរី បង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតវត្ថុតាង

ខេត្តរតនគិរី៖ សេចក្តីរាយការណ៍បានឲ្យដឹងថានៅវេលាម៉ោង ១០ និង១៥ នាទីថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជវុធហត្ថស្រុកកូនមុំ និងជំនាញការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយលោក វរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំ និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី កម្លាំងជំនាញបានចុះដល់ចំណុចកើតហេតុ នៅការដ្ឋានទី៦ក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ ស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ឈ្មោះ ភាន ចិត្ត (ហៅដេត) ភេទប្រុស អាយុ២៨ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្រុកកំណើតភូមិថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ មានទីលំនៅបច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានទី៦ ក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្រ្គងស្រុកកូនមុំ។ដល់វេលាម៉ោង១៦ និង១០នាទី ថ្ងៃខែឆ្នាំដដែល មុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀនបានបង្ហាញខ្លួន ភ្លាមៗកម្លាំងបានដេញតាមមុខសញ្ញាតែដោយសារភូមិសាស្រ្តស្មុគស្មាញ មុខសញ្ញាជនសង្ស័យ ០២នាក់បានបោះថ្នាំញៀនចោល និងផ្តួលម៉ូតូ រត់គេចខ្លួនចូលក្នុងព្រៃសហគមន៍បាត់។

វត្ថតាងដែលដកហូតបាន រួមមាន : ម្សៅក្រាមពណ៌សថ្លា ៤កញ្ចប់ ដាវសាំម៉ូរ៉ៃ ៥ ទូរស័ព្ទ ២គ្រឿង និងឧបករណ៍សេពគ្រឿងញៀ មួយចំនួនទៀតផងដែរ។ ខណ:នេះ ជនសង្ស័យរួមនឹងវត្ថុតាងបទល្មើស កំពុងស្ថិតក្រោមការកសាងនីតិវិធី ចាត់ការតាមច្បាប់៕

Loading...