សមត្ថកិច្ចកម្ពុជា ចាប់ខ្លួនជនជាតិបរទេសជាច្រើននាក់ នៅក្នុងបរិវេណទីស្នាក់ការកណ្តាលធនាគារ អេសុីលីដា

ភ្នំពេញ ៖ ប្រតិបត្តិការរុករកជនជាតិបរទេសបានធ្វើឡើងរយះពេលជាច្រើនមោ៉ង នៅក្នុងបរិវេណធនាគារអេសុីលីដា ដែលជាទីស្នាក់ការកណ្តាលក្រុងភ្នំពេញ បន្ទាប់ពីសមត្ថកិច្ចកម្ពុជាសង្ស័យថា ស្នាក់នៅធ្វើការមិនមានឯកសារស្នាមត្រឹមត្រូវពោលគឺខុសច្បាប់ ។

បើតាមមន្រ្តីនគរបាលរបស់នាយកដ្ឋាន អន្តោរប្រវេសន៍ ក្រសួងមហាផ្ទៃ បានថ្លែងថា ការចាប់ខ្លួននិងការរុករកជនជាតិបរទេសនៅព្រឹកថ្ងៃទី២១សីហា២០១៥ ក្នុងបរិវេណទីស្នាក់ការកណ្តាល របស់ធនាគារអេសុីលីដា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញនេះ សមត្ថកិច្ចរកឃើញថា ជនបរទេសទាំងនេះ មិនមានឯកសារត្រឹមត្រូវនិងមិនមានការទទួលស្គាល់ក្នុងការស្នាក់នៅដោយអាជា្ញធមានសមត្ថកិច្ចក្រុងភ្នំពេញ។

យា៉ងយូរសប្តាហ៍ក្រោយ ជនជាតិវៀតណាមជាង១០នាក់ និងត្រូវបណ្តេញចេញពីប្រទេសកម្ពុជាបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេមិនគេមិនឯកសារត្រឹមត្រូវ នេះបើតាមការថ្លែងបញ្ជាក់ពីប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្ដ នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ ទោ អ៊ុក ហៃសិលា ។

បើតាមលោកឧត្តមប្រធាននាយកដ្ឋានដដែលបានបញ្ជាក់ថា” គិតចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៤រហូតមកទល់និងខែសីហាឆ្នាំ២០១៥នេះ សមត្ថកិច្ចកម្ពុជាបានបណ្តេញជនជាតិបរទេសចំនួន៣០១១នាក់ ស្មើរ៤៦សញ្ជាតិ ក្នុងនោះវៀតណាម ២៨៨២នាក់ ស្រី៤៥៨ ត្រូវបានបណ្តេញចេញ ” ។

ជាទូទៅសមត្ថកិច្ចបានបញ្ជាក់ថា ការបណ្តេញចេញ ជនជាតិវៀតណាមទាំងនេះ គឺពាក់ព័ន្ធពីបទលួច ចូលឆ្លងដែនមករស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន សៀវភៅកាងារ ឬហួសសុពលភាពជាដើម ។

តាមច្បាប់កម្ពុជា ជនបរទេសមកធ្វើការនៅក្នុងប្រទេសកម្ពុជា មិនមានសៀវភៅបញ្ជាក់ពីក្រសួងការងារនិងត្រូវផាកពិន័យថវិការចូលរដ្ឋចំនួន៥០ម៉ឺនរៀលសម្រាប់ជនជាតិបរទេសម្នាក់ ។ ប៉ុន្តែប្រសិនបើមិនមានឯកសារទាំងអស់ គឺសមត្ថកិច្ចនិងត្រូវបណ្តេញចេញពីប្រទេសកម្ពុជា ។

ជាមួយគ្នានោះសមត្ថកិច្ចបានធ្វើការអំពាវនាវដល់ជនបរទេសទាំងអស់ដែលចូលមករកស៊ីនិងធ្វើការនៅក្នុងប្រទេសកម្ពុជា ត្រូវមានឯកសារ ពាក់ពន្ធ័ លិខិត ឆ្លងដែន សៀវភៅ កាងារ ចេញដោយក្រសួងកាងារ និងឯកសារពាក់ព័ន្ធមួយចំនួនទៀត បើពុំនោះទេ នៅពេលសមត្ថកិច្ចរកឃើញថារស់នៅមិនស្របច្បាប់ នោះសមត្ថកិច្ចនិងចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយគ្មានការយល់យោគឡើយ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *