សមត្ថកិច្ចកិច្ចក្របួចបានក្រុមចោរប្លន់២នាក់ប្រដាប់ដោយអាវុធ

ខេត្តរតនគិរី: ជនសង្ស័យ៣ នាក់ប្រដាប់ដោយអាវុធAK ចំនួន មួយដើម នឹងដំបងឈើមូលបានធ្វើសកម្មភាពប្លន់ប្រជាពលរដ្ឋមួយកន្លែងនៅចំណុចទ្ទមចាំចំការស្វាយចន្ទី ស្ថិតនៅភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ កាលពីវេលាម៉ោង១២ យប់រំលងអាធ្រាត្រ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យចំនួន ៣ នាក់ប្រដាប់ដោយអាវុធAk មួយដើម និង ដំបងឈើមូលប្រវែង ៧តឹក ១កំណាត់ បានចូលភ្ជង់គំរាមប្លន់ យកលុយអស់ចំនួន ២,១៥០,០០០.រៀល និងរើជជុះខោអាវ នៅក្នុងខ្ទមចំការស្វាយចន្ទី ។

នគរបាលបានបន្តទៀតថា ជនរងគ្រោះ
ឈ្មោះ ហេង ហុន ភេទប្រុស អាយុ៤៦ ឆ្នាំជនជាតិខ្មែរ មុខរបរចាំចំការស្វាយចន្ទី ។

ជនសង្ស័យក្រោយពីរធ្វើសកម្មភាពអស់រយ:ពេលប្រហែល ១០នាទីរួចបាននាំគ្នារត់គេចខ្លួនបាត់តែម្ដង ។ ក្នុងហេតុការណ៍អំពើប្លន់នេះមិនបណ្ដាលឲ្យជនរងគ្រោះរបួសនោះទេ។

ចំណែកសំភារ:បាត់បង់រួមមាន៖ លុយខ្មែរចំនួន ២,១៥០,០០០.រៀល ទូរស័ព្ទដៃ ចំនួន២ គ្រឿង កាបូបលុយចំនួន ១ នឹងគូមឆ្លុះចំនួន ១

វត្ថុតាង
ដំបងឈើមូលប្រវែង៧ តឹក មួយកំណាត់ដែលក្រុមចោប្លន់បានធ្វើសកម្មភាពទុកនៅកន្លែងកើតហេតុ ។

បច្ចុប្បន្ន កម្លាំងព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ នឹងកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញជនសង្ស័យទាំងនោះយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។

ក្រោយពីរបានទទួលព័ត៌មានភ្លាមដោយមានការចង្អុលណែនាំផ្ទាល់ពីរលោកស្នងការខេត្ត កម្លាំងជំនាញព្រហ្មទណ្ឌ កម្លាំងអធិការស្រុកលំផាត់ នឹងកម្លាំងអធិការក្រុងបានលុង។ ដោយមានការសម្របសម្រួលពីលោក ហាក់ ហ៊ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានធ្វើការស្រាវជ្រាវសាកសួរជុំវិញកន្លែងកើតហេតុ យើងក៍បានឈានទៅដល់កំណត់មុខសញ្ញបានបីមុខសញ្ញរហូតដល់ម៉ោង១៧៖០០នាទី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ។

មន្ត្រីនគរបាលបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យចំនួន២ នាក់ ទី១- ឈ្មោះ សេង សែន ភេទប្រុសអាយុ46 ឆ្នាំជនជាតិខ្មែរ មុខរបរប្រជាការពារភូមិ មានស្រុកកំណើតភូមិព្នៅ ឃុំព្នៅ១ ស្រុកស៉ីធរកណ្តាល ខេត្តព្រៃវែង ជាម្ចាស់អាវុធAK នឹងកាន់កាំភ្លើង។ ទី២- ឈ្មោះ ប៉ាវ តឿន ភេទប្រុសអាយុ44 ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិឈើទាល ឃុំទទឹង ស្រុកស៉ីធរកណ្តាល ខេត្តព្រៃវែង។

អ្នកទាំងពីរមានទីលំនៅបច្ចុប្បន្នភូមិជ្រៃ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។ ទី៣- ឈ្មោះ អាមុន ភេទប្រុសអាយុ43 ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិព្រៃស្រឡៅ ឃុំអូររ៉ាយ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ស្នាក់នៅភូមិអូរមៀត សង្កាត់បឹងកន្សែង ក្រុងបានលុង រត់គេចខ្លួនបាត់។

ប្រភពបន្តថា ជនសង្ស័យទាំងពីរនាក់ខាងលើបានឆ្លើយសារភាពមុខសមត្ថកិច្ចថា ពួកគេទាំងបីនាក់ពិតជាបានរៀបចំគំរោងទៅប្លន់ផ្ទះជនរងគ្រោះពិតប្រាកដមែន ហើយបានចែកលុយគ្នាបានម្នាក់៦៨ ម៉ឺនរៀល។

ចំណែកជនសង្ស័យក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបានទៅចង្អុលបង្ហាញអាវុធAK47 ដែលពួកគេបានកប់ទុកក្នុងដីក្រោយពីធ្វើសកម្មភាពប្លន់រួច ហើយសមត្ថកិច្ចបានឆែកឆេរលំនៅដ្ឋានជនសង្ស័យ។

រីឯវត្ថតាងសមត្ថកិច្ចដកហូត AK47 កាត់ស្វាយ1ដើមបង់1 គ្រាប់ចំនួន5 គ្រាប់ ដំបងឈើមូលប្រវែង7 តឹក ម៉ូតូស្មាក់រីវូ ចំនួន1 គ្រឿង សំរាប់ជិះធ្វើសកម្មភាព គូបផ្លុះចំនួន2 សំរាប់ផ្លុះធ្វើសកម្មភាព។

បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់។

ជនសង្ស័យម្នាក់ទៀតស្នើសុំដិការស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោស ៕ វុទ្ធឦសាន

Loading...