សមត្ថកិច្ចកំពង់ស្ពឺឃាត់ខ្លួនប្រុស ស្រី៧នាក់ពាក់ព័ន្ធគ្រឿងញៀន

ខេត្តកំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចបានចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ដោយលទ្ធផលឃាត់ខ្លួនប្រុស ស្រី៧នាក់ ។

ហេតុការណ៍នេះបានធ្វើឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលរបស់ឈ្មោះប៉ែន​ ចិន្តា ភេទស្រី អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិរំលោង សង្កាត់សុពរ័ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងរបស់អធិការដ្ឋាននគរបាល និងជំនាញគ្រឿងញៀនខេត្ត បានសហការឆែកឆេរ ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺផងទៅលើ បន្ទប់ទី៥ ជាន់លើនៃផ្ទះជួលរបស់ឈ្មោះប៉ែន​ ចិន្តា ដោយឃាត់ខ្លួនជនសង្ស័យចំនួន​២​នាក់ ឈ្មោះជី ចាប ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិបិល ឃំុស្គុះ ស្រុកសំរោង​ទង ខេត្តកំពង់ស្ពឹ និងឈ្មោះកុប​ សូទី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិត្រពាំងលើក សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងចាប់យក គ្រឿងញៀនចំនួន៨កញ្ចប់តូច ទូរសព្វ័១គ្រឿង និងឧបករណ៍វេចខ្ចប់ និងប្រើប្រាស់មួយចំនួន ។

ប្រភពបន្តថា បន្ទាប់មក សមត្ថកិច្ចបានឆេកឆេរនៅបន្ទប់ទី៤នៃផ្ទះជួលឈ្មោះខាងលើ ឈានដល់ឃាត់ខ្លួន ជនសង្សយ័២នាក់ទៀត ឈ្មោះ ផាត ភូមិរិន្ទ ហៅយុ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិត្រពាំងលើក សង្កាត់រការធំ ក្រុងច្បារមន ខេត្ពកំពង់ស្ពឺ និងឈ្មោះឌី វណ្ណនន្ទ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិរំលោងប្រឃ្លះ សង្កាត់សុពរ័ទេព ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ ដោយឆែកឆេរចាប់យកគ្រឿងញៀន ២កញ្ចប់តូច​ ហើយជនសង្ស័យបោះចេញក្រៅបន្ទប់ចំនួន ១៩កញ្ចប់, (តូច១៨ ធំ១ កញ្ចប់) ទូរសព្វ័២គ្រឿង ឧបករណ៍ប្រើប្រាស់ និងវេចខ្ចប់មួយចំនួន ។

ប្រភពបន្ត ចុងក្រោយមក សមត្ថកិច្ចឆែកឆេរបន្ទប់ឈ្មោះតូ (មិនមានម្ចាស់) ជាន់ក្រោមឆែកឆេរ ចាប់យក ឧបករណ៍វេចខ្ចប់ និងជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឧង។ នៅបន្ទប់ចុងក្រោយនេះ សមត្ថកិច្ចឃាត់ខាត់ខ្លួនជនសង្ស័យ២នាក់ ឈ្មោះឈឿន វិឆៃ ភេទ ប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ និងឈ្មោះផន សុខ លី ហៅដា ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅព្រៃទួល ឃំុវល្លិស ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ ដោយ ចាប់យកវត្ថុតាងថ្នាំញៀន៣កញ្ចប់ (ធំ១កញ្ចប់) ជញ្ជីងថ្លឹង១គ្រឿង ទូរសព្វ័៣គ្រឿង ឧប ករណ៍ប្រើប្រាស់ និងវេចខ្ចប់មួយចំនួន ។

ជនសង្ស័យសរុប៧នាក់ ស្រី​១នាក់ និងគ្រឿងញៀន៣៣កញ្ចប់ គ្រឿងញៀនថង់ធំ២កញ្ចប់ ជញ្ជីងថ្លឹង២គ្រឿង និងទូរសព្វ័៦គ្រឿង ត្រូវបានកសាងសំណុំរឿងតាមនីតិវិធី ៕ មណ្ឌលច្បារមន

Loading...