សមត្ថកិច្ចក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សម្នាក់ និងគ្រឿងក្នុងជ្រូក២០កេស ទៅស្នងការខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) ៖ គ្រឿងក្នុងជ្រូក ជាប្រភេទផលិតផលសត្វ ហាមឃាត់មិនឲ្យ ចរាចរណ៍នាំចូល ពីក្រៅប្រទេសមកលក់ដូក្នុង ប្រទេសកម្ពុជានោះ ត្រូវបានក្រុមឈ្មួញខិលខូច លួចលាក់ នៅចូលយកមកស្តុបក្នុងទីតាំងស្តុបឥវ៉ាន់មួយកន្លែង ដែលមានម្ចាស់ឈ្មោះ អ៊ុល ក្លឹង ដែលមាន ចំនួន២០កេស ស្មើនឹងទម្ងន់ ១.០០០គីឡូក្រាម ត្រូវបានសមត្ថកិច្ចឆែកឆេររកឃើញ រួចរឹបអូស និងឃាត់ខ្លួនម្ចាស់ទីតាំង បញ្ជួនទៅស្នងការដ្ឋាន ខេត្តបន្ទាយមានជ័យ ។

ប្រតិបត្តិការ ឆែកឆេររកឃើញ ផលិតផលគ្រឿងក្នុងជ្រូកខាងលើ ធ្វើឡើងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២០នៅក្នុងរោងស័ង្កសីជិត ក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយកម្លាំងផែ្នកព្រហ្មទណ្ឌ នៃអធិការនគរបាលក្រុងប៉ោយប៉ែត បានសហការណ៍ជាមួយកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ស្នងការរងប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ទីតាំងស្ទុបឥវ៉ាន់ខាងលើ មានម្ចាស់ឈ្មោះ អ៊ុល ក្លឹង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតរស់នៅភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅ ភូមិសាមគ្គីមានជ័យ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលជំនាញ នាំខ្លួនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

លោកបញ្ជាក់ថា ប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញ និងដកហូត ផលិតផលសត្វជ្រូក ដូចជា ៖ ត្រចៀក ពោះវៀន បេះដូង ក្រចក ប្រអប់ជើង សរុបមានចំនួន ២០ កេះ ស្មើ ១ តោន សុទ្ធសឹងជា របស់ មានជាតិ គីមីទាំងអស់ យកមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

Loading...