សមត្ថកិច្ចខណ្ឌជ្រោយចង្វា ជាច្រើននាក់ចុះរុះរើកញ្ចុះខុសច្បាប់តាមមាត់ទន្លេ

ភ្នំពេញ: នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌ សហការជាមួយមន្រ្តីពាក់ព័ន្ធ និងមានការចូលរួមសម្របសម្រួលពីតំណាងអយ្យការផងនោះ បាន ចុះទៅរុះរើ កញ្ចុះខុសច្បាប់ដែលសង់នៅតាមមាត់ទន្លេ ក្នុងសង្កាត់ជ្រោយចង្វា និងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

មន្ត្រីខណ្ឌជ្រោយចង្វាឲ្យដឹងថា ការចុះមករុះរើកញ្ចុះ ដែលសង់នៅតាមមាត់ទន្លេនេះ គឺគោលបំណង កុំឲ្យមានការប៉ះពាល់ដល់បរិស្ថាន សណ្តាប់ធ្នាប់សង្គម និងជាពិសេសនោះគឺប៉ះពាល់ទឹកតែម្តង ដោយមានការទម្លាក់កាកសំណល់ផ្សេងៗ ចូលទន្លេពីអ្នកអង្គុយហូបនៅលើកញ្ចុះ ។

ប្រភពបញ្ជាក់ថា មុនពេលអាជ្ញាធរចុះមករុះរើ កញ្ចុះទាំងនេះ អាជ្ញាធរបានជូនដំណឹងដល់ម្ចាស់ទីតាំងផងដែរ ប៉ុន្តែដល់ថ្ងៃឱសានវាទហើយ ពួកគេនៅតែមិនទាន់រុះរើទៀត ទើបសមត្ថកិច្ចចុះមករុះរើតែម្តង។ យ៉ាងណាក៏ដោយ គេនៅមិនទាន់អាចបញ្ជាក់ ពីចំនួនកញ្ចុះនៅឡើយទេ ៕

32

re

Loading...

Leave a Reply

Your email address will not be published. Required fields are marked *