សមត្ថកិច្ចខណ្ឌដង្កោកំពុងស៊ើបអង្កេតករណីឃាតកម្មកាប់សម្លាប់មនុស្ស២នាក់

ភ្នំពេញ ៖ មនុស្ស២នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដេកស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអធមដោយត្រូវជនមិនស្គាល់មុខកាប់ចិញ្ច្រាំ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីវេលាម៉ោង ២:៣០នាទី រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ នៅចំណុចក្នុងដីឡូត៍មួយកន្លែង ខាងក្រោយសាលាសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលគងនយ ប្រមាណ៥០០ម៉ែត្រ ស្ថិតក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពទាំង២នាក់ ត្រូវបានគេស្គាល់ទី១ ឈ្មោះ អ៊ឹម សុភី ភេទប្រុស អាយុ៤៦ ជាមន្ត្រីនគរបាលប៉ុស្ដិ៍ រដ្ឋបាលគងនយ និងទី២ឈ្មោះ អៀង ចាន់នី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ សង្កាត់កើតហេតុខាងលើ។

ប្រភពព័ត៌មានពីសមត្ថកិច្ចប្រាប់ឲ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើល គឺមានប្រជាពលរដ្ឋធ្វើដំណើរក្បែរកន្លែងកើតហេតុ ហើយក្រឡេកឃើញសពមនុស្សទាំង២នាក់ ដេកស្លាប់នៅក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អើល ក៏រត់មកប្រាប់សមត្ថកិច្ចមូលដ្ឋាន រាយការបន្តទៅកម្លាំងនគរបាលខណ្ឌ សហការជាមួយកម្លាំងនគរបាលជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះពិនិត្យដល់កន្លែងកើតហេតុ ធ្វើការហ៊ុំព័ទ្ធ ដើម្បីធ្វើការពិនិត្យ។

សមត្ថកិច្ចប្រាប់បន្តឲ្យដឹងថា ក្រោយពិនិត្យជាក់ស្តែង មន្ត្រីជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សន្និដ្ឋាន ជាករណីឃាតកម្ម ប៉ុន្តែមុននឹងមានការកាប់សម្លាប់គ្នានេះ គឺមានផឹកស៊ី ដោយនៅក្បែរនោះមានដូចជាសំបកកំប៉ុងស្រាបៀរអង្គរ ស្រាថ្នាំ១ដប និងធុងទឹកកកជាដើម ហើយទំនងទាស់ពាក្យសំដីគ្នា ក៏ឈានដល់ការកាប់សម្លាប់គ្នាយ៉ាងដូច្នេះ ហើយបន្ទាប់ពីកើតហេតុជនបង្កបានរត់គេចខ្លួនបាត់ស្រមោល។

ពាក់ព័ន្ធទៅនឹងករណីនេះសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវយ៉ាងក្តៅគគុក ដើម្បីវែករកមុខឃាតករ យកមកផ្តន្ទាទោសតាមច្បាប់។

18-10-201560631 60632 60633

Loading...

Leave a Reply

Your email address will not be published. Required fields are marked *