សមត្ថកិច្ចខេត្តក្រចេះបញ្ជូនជនសង្ស័យបាញ់ប្លន់ពលរដ្ឋនៅស្រុកស្នួលទៅតុលាការ

ខេត្តក្រចេះ៖ កាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចខេត្តក្រចេះ បានបញ្ជូនមនុស្ស៤នាក់ ទៅកាន់តុលាការដើម្បីវិនិច្ឆ័យទោស តាមច្បាប់ បន្ទាប់ពីសង្ស័យថា បានធ្វើសកម្មភាព បាញ់ប្លន់លុយជាង២ពាន់លានរៀល ពីប្រជាពលរដ្ឋនៅស្រុកស្នួល ខេត្តក្រចេះបណ្តាលឲ្យស្លាប់មនុស្សម្នាក់នោះ ។

សមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា ជនសង្ស័យ៤នាក់ (២នាក់ធ្វើសកម្មភាព ម្នាក់ទៀតដឹកមកទម្លាក់និងម្នាក់ទៀត ផ្ដល់មធ្យោបាយឲ្យជនដៃដល់) ត្រូវបានចាប់ខ្លួនទាំងអស់ ហើយនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ពួកគេត្រូវបានបញ្ជូនខ្លួន ទៅតុលាការចាត់ការតាមច្បាប់ ។

ខណៈដែលសមត្ថកិច្ចកំពុងនាំខ្លួនជនសង្ស័យ ទៅយកកាំភ្លើងនោះ កម្លាំងអាវុធហត្ថបានចាប់ខ្លួនជនសង្ស័យឈ្មោះ ស្រេន ឡាង អាយុ៣៤ឆ្នាំ មានទីលំនៅឃុំស្រែចារ ស្រុកស្នួល (អ្នកដឹកមកទំលាក់) និងឈ្មោះសុខ ស្វិត អាយុ៣២ឆ្នាំ ជាអ្នកផ្ដល់មធ្យោបាយឲ្យជនដៃដល់ខ្ចី ។

ដោយឡែក ជនសង្ស័យ២នាក់ទៀត ដែលជាអ្នកធ្វើសកម្មភាព ត្រូវបានកម្លាំងនគរបាលខេត្តក្រចេះ សហការជាមួយកម្លាំងនគរបាល ខេត្តមណ្ឌលគិរី តាមទៅចាប់ខ្លួននៅភូមិពូចា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។

ជនសង្ស័យទី១ឈ្មោះ អឿន ភេ ភេទប្រុសអាយុ៣៩ រស់នៅភូមិឃុំខាងលើ ជាអ្នកកាន់កាំបិទខ្វេវ វាយអំពូលភ្លេីង និងជាអ្នកយកលុយពីប្រពន្ធជនរងគ្រោះ និងទី២ឈ្មោះ ហេង វី ភេទប្រុស អាយុ៣៧ឆ្នាំ ជាជនដៃដល់កាន់កាំភ្លេីង អាកា៤៧កាត់ស្វាយ និងជាអ្នកបាញ់ជនរងគ្រោះឲ្យស្លាប់ ។

សូមបញ្ជាក់ថា បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីក្រុមចោរប្លន់ប្រដាប់ដោយកាំភ្លើងវែង មិនស្គាល់អត្តសញ្ញាណបានបាញ់ប្រហារទៅលើជនរងគ្រោះជាម្ចាស់ផ្ទះដើម្បីប្លន់យកទ្រព្យសម្បត្តិ កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ នៅចំណុចអូរខ្មោះស្ថិតក្នុងភូមមាក់កណ្ដាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ

12974315_594042827417180_6817861580973493645_n

12924370_594042850750511_7859607193965097618_n

12923116_594042820750514_2010098700229859821_n

12670816_594042860750510_2188125252175356220_n

Loading...

Leave a Reply

Your email address will not be published. Required fields are marked *