សមត្ថកិច្ចខេត្តស្ទឹងត្រែង ផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុងករណីបង្ក្រាបរថយន្តដឹកឈើពីស្រុកសៀមប៉ាងចូលក្រុងស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ រថយន្តផ្ទុកបទល្មើស របស់ឈ្មួញឈើពីរគ្រឿង បានរងនូវការបាញ់ទម្លុះ និងបំបែកកង់ ដោយសមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែង ធ្វើឲ្យមានការភ្ញាក់ផ្អើល និងភិតភ័យយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅប្របនឹងដងផ្លូវជាតិ៧ ដោយពួកគាត់នឹកស្មានថា ជាការបង្ក្រាបអំពើប្លន់ប្រដាប់អាវុធណាមួយ តែធាតុពិតសមត្ថកិច្ចបានប្រើបា្រស់អាវុធ ក្នុងពេលចុះបង្ក្រាបជំនួញឈើនោះទៅវិញទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃសៅរ៍២៦មិថុនា ចុងសប្តាហ៍កន្លងទៅនេះ នៅជិតព្រៃចាស់ ស្ថិតនៅក្នុងភូមិគីឡូលេខ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមកិច្ចសហការរវាង កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងកម្លាំងអធិការកិច្ច ទំនាក់រដ្ឋសភា និងព្រឹទ្ធសភាខេត្តស្ទឹងត្រែង។

សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តដែលរងនូវការបាញ់ទម្លុះទ្វារ និងបាញ់បំបែកកងនោះ មានចំនូនពីរគ្រឿង ១គ្រឿងជាប្រភេទសាំងយ៉ុងត្រូវចំនួន៤គ្រាប់ និង១គ្រឿងទៀត ជាប្រភេទកាមរីបាឡែនត្រូវចំនួន៣គ្រាប់ រថយន្តទាំងពីរគ្រឿង ត្រូវគេឲ្យដឹងថា បានរងនូវការបាញ់ចំនួន៧គ្រាប់ ធ្លុះទ្វារ ធ្លុះកាង និងបែកកង់ទៅមុខលែងរួច ជារបស់មេឈ្មួញឈើជើងខ្លាំងម្នាក់ ឈ្មោះហេង ស្នាក់នៅភូមិកញ្ចាញគោក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង នៅក្នុងហេតុការណ៍បំផ្ទុះអាវុធនេះ មេឈ្មួញឈើរូបនោះ បានរត់គេចខ្លួនបាត់ស្រមោល។

សេចក្តីរាយការណ៍ដដែលបានឲ្យដឹងទៀតថា នៅមុនពេលបំផ្ទុះអាវុធ គេបានឃើញរថយន្តសាំយ៉ុង១គ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AD-4742 បានបែកកង់ និងត្រូវបានប្តូរកង់ថ្មី ឯតៃកុងក៏បានបើកបន្តដំណើរទៅមុខ ។ គ្រានោះគេបានឃើញរថយន្ត១គ្រឿងទៀត ប្រភេទហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AA-7817 រថយន្តនោះត្រូវគេស្គាល់ថា ជារបស់លោកសក្តិ១ប៉ូលី មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត រួមដំណើរជាមួយនឹងលោកអនុប្រធានមន្ទីរអធិការកិច្ច ទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភាម្នាក់ប្រចាំខេត្តស្ទឹងត្រែង បានបើករថយន្តនោះប្រដេញរថយន្តសាំយ៉ុងដឹកឈើ របស់មេឈ្មួញឈ្មោះហេង តែរថយន្តដឹកឈើនោះមិនព្រមឈប់សោះ ហើយថែមទាំងយករថយន្តកាមរីបាឡែន១គ្រឿងទៀត មកបើកបិទផ្លូវសមត្ថកិច្ច នៅគ្រានោះសមត្ថកិច្ចក៏បានបង្ខំចិត្ត បាញ់ចំនួន៧គ្រាប់ ៤គ្រាប់បាញ់រថយន្តសាំយ៉ុង និង៣គ្រាប់ទៀត បាញ់រថយន្តកាមរីបាឡែន ទម្លុះទ្វាររថយន្តខាងក្រោយ ធ្លុះកាងក្រោយ បែកកងឆ្វេង និងស្តាំទៅមុខលែងរួចតែតៃកុងរថយន្តដែលរងការបាញ់នោះ មិនមានគ្រោះថ្នាក់ទេ ហើយបានបើកទ្វារថយន្តរត់គេចខ្លួនបាត់ ។

សេចក្តីរាយការណ៍ចុងក្រោយបានឲ្យដឹងថា ក្រោយការផ្ទុះអាវុធនោះរួច គេបានឃើញលោកផាត សុផាន់ណា ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដឹកនាំកម្លាំងចុះមកពិនិត្យកន្លែងកើតហេតុ ហើយបានយករថយន្តមកស្ទូច រថយន្តទាំងពីរគ្រឿងរបស់មេឈ្មួញហេង នាំយកទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត និងបានថ្វើកំណត់ហេតុប្រគល់ទៅឲ្យរដ្ឋបាលព្រៃឈើខេត្ត ចាត់ការជាបន្ត ៕ បក្សីជាយដែន

face

007

006

005

004

003

002

001

Loading...

Leave a Reply

Your email address will not be published. Required fields are marked *