សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា

ខេត្តពោធិ៍សាត់ ៖ លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងនារសៀលថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ម្សិលមិញថា សមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌបានឃាត់ចាប់ខ្លួនជនសង្ស័យ២នាក់ផ្សេងគ្នា ពាក់ព័ន្ធករណីហឹង្សាមានស្ថានទម្ងន់ទោស ដើម្បីបន្តនីតិវិធី ។

លោក ស្នងការរងបន្តទៀតថា ករណីហឹង្សាខាងលើ.លើកទី-១ បានកើតឡើងស្ថិតនៅភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន បង្កឡើងដោយជនសង្ស័យឈ្មោះ ខា ល័ក ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិវត្តជ្រែ ឃុំបឹងខ្នារ ស្រុកបាកាន បានទាញដំបងឈើសំពងជនរងរបួសជាអ៊ុំស្រីរបស់(ខ្លួន)ឈ្មោះ យឹម គា អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា បណ្ដាលឲ្យបែកក្បាល និងបាក់ដៃស្ដាំ(ធ្ងន់)ខណៈនោះកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងខ្លារ ចុះជួយអន្តរាគមន៍ប៉ុន្តែត្រូវបានជនបង្ក(ខា ល័ក)ទាញកាំបិតដេញកាប់ និងចាក់បណ្ដាលឲ្យរងរបួសថែមទៀត ជនបង្ក(ខា ល័ក)សង្ស័យបែកថ្នាំ ។

លោក បញ្ជាក់បន្ថែមបន្តទៀតថា ដោយឡែកៈ លើកទី-២ បានកើតឡើងស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បង្កឡើងដោយជនសង្ស័យឈ្មោះ ងួន ប៊ុនគា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំកើតហេតុ បានយកដំបងឈើមូលវាយជនរងរបួសឈ្មោះ ថា សុខីម ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំជាមួយ បណ្ដាលឲ្យរងរបួសក្បាល ។

លោក ឧត្ដមសេនីយ៍ត្រី បញ្ជាក់បន្ថែមបន្តទៀតថា បច្ចុប្បន្ន ជនរងរបួសកំពុងសម្រាកព្យាល ចំណែកជនសង្ស័យបង្កសមត្ថកិច្ចជំនាញ កំពុងមមាញឹកបន្តនីតិវិធី ៕

Loading...