សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីជួញដូរគ្រឿងញៀន នៅតាកែវ

តាកែវ:​ នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងដូនកែវបាន ធ្វើការ ចេញល្បាតក្នុងភូមិសាស្ត្រក្នុងសង្កាត់រកាក្រៅ លុះមកដល់ភូមិប្រហ៊ូត ក៏ប្រទះនឹងមុខសញ្ញាសង្ស័យកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ៖

ជនសង្ស័យទី១៖ឈ្មោះអ៊ូ សុភា ភេទប្រុស អាយុ១៩ឆ្នាំ​មុខរបរមិនពិតប្រាកដមានទីលំនៅភូមិ2សង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវ។
-ជនសង្ស័យទី២៖ឈ្មោះសៅ ដេវីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិប្រហ៊ូតសង្កាត់រកាក្រៅក្រុងដូនកែវខេត្តតាកែវ។

ក្រោយពីធ្វើការឃាត់ខ្លួនកម្លាំងជំនាញបានធ្វើការឆែកឆេរជនសង្ស័យក៏ប្រទះឃើញម្សៅក្រាមពណ៌សថ្លាច្រកថង់ប្លាស្ទិកចំនួន០២កញ្ចប់តូច(ម៉ាទឹកកក)និងម៉ូតូ០១គ្រឿងម៉ាកហុងដា(DreamC125)ពណ៌ក្រហមគ្មានស្លាកលេខទូរស័ព្ទដៃចំនួន០១គ្រឿង(iPhone)។ កម្លាំងជំនាញបានកសាងសំណុំរឿងតាមនីតិវិធី៕

Loading...