សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ បញ្ជូនទៅតុលាការ ករណីល្មើសនឹងវិធានសុខាភិបាល នៅភ្នំពេញ

ភ្នំពេញ ៖ ​ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បុរសម្នាក់ឈ្មោះ​ លាន់​ ឡា​ ត្រូវបានសមត្ថកិច្ចនៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ​ ឃាត់ខ្លួនបញ្ជូនទៅតុលាការនៅវេលាម៉ោង​ ០៣:៤០នាទីរសៀលនេះ​ ករណីល្មើសនឹងវិធានសុខាភិបាល​ ដោយមានការសហការរវាងកម្លាំងជំនាញផែន ការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ​ ជាមួយគណកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធការ ឆ្លងរាលដាលវីរុសកូវីដ១៩​ សមត្ថកិច្ចផែនការងារសន្តិសុខនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ​ នៅរសៀលថ្ងៃទី២៤​ ខែមេសា​ ឆ្នាំ២០២១​ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ឈ្មោះ​ លាន់​ ឡា​ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ ដែលបានល្មើសនឹងវិធានការសុខាភិបាល​ ។
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង​ ០៨:៣៦នាទីព្រឹក កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើស បច្ចេកវិទ្យាផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បាននាំខ្លួនឈ្មោះ លាន់ ឡា​ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវ១០០៥ កែង៣៦៥ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង មកពីមជ្ឈមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ក្នុងខណ្ឌព្រែកព្នៅ ដែលមានវិជ្ជមានកូវិដ-១៩ ហើយបានព្យាបាលជាសះស្បើយ និងធ្វើចក្តាឡីស័កបន្តរយៈពេល១៤ថ្ងៃរួចរាល់ យកមកការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ករណីល្មើសវិធានការរដ្ឋបាល ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវិដ-១៩ ។

ដំណើររឿង : កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បុគ្គលនេះមានអាការៈក្តៅខ្លួន ក្អក និងឈឺបំពង់ក ហើយ បានទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយគ្រូពេទ្យតម្រូវឱ្យធ្វើចក្តាឡីស័ក១៤ថ្ងៃនៅផ្ទះ ប៉ុន្តែនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បុគ្គលឈ្មោះ​ លាន់ ឡាក់ និងមិត្តភ័ក្ត បានទៅស្ទីម និងស្ប៉ានៅ Arthur and Paul ផ្ទះលេខ២៧ ផ្លូវ៧១ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ លុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បុគ្គលខាងលើ រួមនឹងមិត្តភ័ក្ត្រ បានជិះរថយន្តឈ្នួល ទៅចូលរួមពិធីមង្គលការ នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ។

រហូតដល់វេលាម៉ោង១៩.៣០នាទី​ ក្នុងថ្ងៃខែឆ្នាំដដែល ក្រុមគ្រូពេទ្យបានទំនាក់ទំនងទៅឈ្មោះ លាន់ ឡាក់ ថា ខ្លួនមានវិជ្ជមានកូវិដ-១៩ ៕

Loading...