សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនិងករណីបង្កររបួសស្នាមដល់អ្នកដំណើរជាច្រើននាក់

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ខែសីហាឆ្នាំ២០១៥ មានករណីហិង្សារមួយរវាងអ្នករត់ម៉ូតូកង់បីនិងរត់ម៉ូតូកង់បីដូចគ្នាបានឈ្លោះប្រកែកគ្នារហូតបានវាយតប់គ្នា ទាយកាំបិតនិងទឹកខ្លាញ់អ្នកចៀននំក្បែរនោះមកជះ បង្ករអោយរបួសដល់អ្នកដំណើរនិងអ្នកចៀននំផងដែរ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅចំណុចមុខផ្សារដេប៉ូ តាមបណ្ដោយផ្លូវ២១៥ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ភាគីបង្ករជម្លោះ ទាំង២នាក់ ទី១ ឈ្មោះ ឈ្មោះ ចាន់ សឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូកង់បី គ្មានផ្លាកលេខ ស្នាក់នៅផ្ទះលេខ៤២E2 ផ្លូវ១៣៨ ក្រុម០៤ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទី២ ឈ្មោះ សម ម៉ាលីន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ប៉ុន្តែបច្ចុប្បន្នមកស្នាក់នៅផ្ទះជួលម្ដុំមុខផ្សារដេប៉ូ សង្កាត់វាលវង់ ខណ្ឌ៧មករារាជធានីភ្នំពេញ។

សមត្ថកិច្ចបានបន្តអោយដឹងទៀតថា មុនពេលកើត ភាគីម្ខាងដែលមានឈ្មោះ ចាន់ សឿន បានយកសំបកកំប៉ុង គប់មកភាគីម្ខាងទៀត មានឈ្មោះ សម ម៉ាលីន ដែលកំពុងអង្គុយលេង រួចបានសួរទៅភាគី ដែលបង្ករនោះថា មិចក៏យកសំបកកំប៉ុងគេចឹង រួចភាគីបង្ករនោះបានឆ្លើយថា វាយ៉ាងមិច។ បន្ទាប់មកក៏បានបង្ករជាជម្លោះវៃ៉តប់គ្នា រួចភាគីឈ្មោះ ចាន់ សឿន បានរត់ទៅយកកាំបិតមកចាក់ ភាគី សម ម៉ាលីន បណ្ដាលអោយត្រូវនិងបាត់ដៃ មិនតែប៉ុណ្ណោះ ភាគី ចាន់ សឿន ងាកឃើញ ខ្ទះខ្លាញ់របស់អ្នកចៀននំក្បែរនោះ ក៏បានលើកជះ មកលើភាគីម្ខាងទៀត តែបែរជាទៅចំ អ្នកធ្វើដំណើរទើបបើកទ្វារចេញពីរថយន្ត អ្នកលក់ទឹកកកក្បែរនោះ និងបុរសម្នាក់ទៀតផងដែរ។ ចំណែកអ្នកចៀននំរងរបួសស្រាលហើយមិនចង់មានរឿងវែងឆ្ងាយ ក៏មិនដាក់ពាក្យបណ្តឹងទៅលើជនបង្ករទេ។

សូមបញ្ជាក់ផងដែរ ជនរងគ្រោះដោយសារភាគីទាំង២បង្ករជម្លោះ ត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីពេទ្យឯកជន ដើម្បីពិនិត្យមើលបន្ត។

បច្ចុប្បន្នជនបង្កត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននរគបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងដោះស្រាយតាមផ្លូវច្បាប់៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *