សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣នាក់នឹងវត្ថតាងមួយចំនួនទៀត

ខេត្តរតនគិរី៖ កម្លាំងអធិការនគរបាលក្រុងបានលុងសហការជាមួយកម្លាំងបុស្ត្តិ៍នគរបាលឡាបានសៀកដឹកនាំដោយលោកហាក់ហ៊ាន់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរីនៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧បានឆ្មក់ចូលផ្ទះបើកហ្គេមបាញ់ត្រីមួយកន្លែងស្ថិតនៅផ្លូវលេខ០២៥ភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

លោកវរៈសេនីយ៍ទោហួត បូរី អធិកានគរបាលក្រុងបានលុងបានប្រាប់ឲ្យដឹងថា ដោយមានកម្លាំងសម្ងាត់រាយការណ៍ទើបលោកសុំការអនុញាតិពីលោកព្រះរាជអាជ្ញាចុះបង្ក្រាបទីតាំងខាងលើនេះតែម្តង។

ពេលនោះកម្លាំងសមត្ថកិច្ចរបស់លោកក៍បានឃាត់ខ្លួនមនុស្សប្រុសចំនួន៣នាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេនិងដកហូតបានម៉ូតូចំនួន៣គ្រឿងទូរហ្គេមបាញ់ត្រី១គ្រឿងដាវចំនួន៣ដើមប្រដាប់កាច់កម៉ូតូចំនួន១និងប្រដាប់សេពគ្រឿងញៀនមួយចំនួនទៀត។

បច្ចប្បន្នមនុស្ស៣នាក់និងសំភារៈទាំងអស់នោះធ្វើការឃាត់ខ្លួននិងរក្សាទុកនៅអធិការនគរបាលក្រុងបានលុងដើម្បីបំពេញសំណំុរឿងដើម្បីបញ្ជួនទៅតុលាការចាត់ការបន្តតាមនិតិវិធីច្បាប់៕

 

Loading...