សមត្ថកិច្ចឃាត់ខ្លួនមនុស្ស០៥នាក់ ពាក់ព័ន្ធករណីជួញដូរនារីក្មេង ទៅប្រទសចិន

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឃាត់ខ្លួនមនុស្សចំនួន០៥នាក់ ក្នុងនោះមានមេខ្យល់ស្រីម្នាក់ និងជនរងគ្រោះចំនួន៤នាក់ជានារី។
ហេតុការណ៍ចុះបង្រ្កាប់នេះធ្វើនៅចំណុចស្តុបពេទ្យចិន តាមបណ្ដោយផ្លូវមន្នីវង្ស់ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់អោយដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យបាន គឺកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដាក់ម្លាំងតាម ជនសង្ស័យតាំងពីវេលាម៉ោង០៣ទៀបភ្លឺ ព្រឹកថ្ងៃទី២៩ ខែតុលា នៅម្ដុំបេនឡានរថយន្តក្រុងម្ដុំផ្សារថ្មី ព្រោះជនសង្ស័យមានបំណងនាំជនរងគ្រោះ ទៅតាមរថយន្តក្រុងទៅប្រទេសវៀតណាម និងចេញពីប្រទេសវៀតណាទៅប្រទេសចិនបន្ត តែដោយនគរបាលបានដឹងមុន បានស្ទាក់នៅចំណុចស្តុបពេទ្យចិន តាមបណ្ដោយផ្លូវមន្នីវង្ស់ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាក់ស្ដែងតែម្ដង។
សមត្ថកិច្ចបានបន្តអោយដឹងបន្ថែមទៀតថា ដោយមានការស្រាវជ្រាវ និងចង្អុលបង្ហាញពីលោក កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានដាក់កម្លាំងរបស់ អោយសហការជាមួយនគរបាលខណ្ឌទួលគោក និងមានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង បានចុះឆែកឆេរផ្ទះលេខ១៧៩c ផ្លូវ២៥១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានបន្តឃាត់ខ្លួនមនុស្សចំនួន០៨នាក់ ក្នុងនោះមានមេខ្យល់ចំនួន០៤នាក់ស្រីម្នាក់ ដែលជាបក្ខពួករបស់ជនសង្ស័យនិងដកហូត ១.សៀវភៅគ្រួសារចំនួន ០៥ក្បាល ២.សៀវភៅស្នាក់នៅចំនួន ០៥ក្បាល ៣.លុយចំនួន ២១០ដុល្លា ៤.ទូរសព្ទចំនួន០៤គ្រឿង ៥.លិខិតឆ្លងដែនចំនួន០១ក្បាល ៦.លិខិតពាក់ព័ន្ធមួយចំនួន។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការ ទាំង២ទីតាំងខាងលើ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ ស្រី២នាក់ និងជនរងគ្រោះចំនួន០៨នាក់ដែលត្រូវជនសង្ស័យនាំយកទៅជួញដូរទៅប្រទេសចិន តាមច្រកប្រទេសវៀតណាម។
បច្ចុប្បន្នវត្តុតាងនិងជនសង្ស័យត្រូវបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរនិងការពារអនីតីជនដើម្បីចាត់ការបន្តតាមនីតីវិធី។ ចំណែកជនរងគ្រោះទាំង០៨នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការអប់រំនិងប្រគល់អោយខាងសង្គមកិច្ច៕

29-10-201561571

61572

61573

61574

61575

61576

Loading...

Leave a Reply

Your email address will not be published. Required fields are marked *