សមត្ថកិច្ចឃាត់បុរសម្នាក់ក្រោយពេល កាប់ក្មេងប្រុសអាយុជាង១ឆ្នាំជិតដាច់ក្បាលនិងកស្លាប់នៅស្រុកសំរោងទង

ខេត្តកំពង់ស្ពឺ៖ ជនដៃដល់ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ខណៈដែលបុរសជាឃាតករ បានយកកាំបិតផ្គាក់ កាប់ទៅលើ
ក្មេងប្រុសដែលទើបតែមានអាយុ១ឆ្នាំ៦ខែ ស្ទើរតែដាច់ក្បាលចេញ ពី ក ហើយរត់ចូលក្នុងផ្ទះចាក់សោជាប់ព្យាយាមគេចពីសមត្ថកិច្ច បើទោះបីជាយ៉ាង សមត្ថកិច្ចប្រើគ្រប់វិធីសាសន៍ ដើម្បីឃាត់ជនសង្ស័យបាន កាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិអំពិលផ្អែម ឃុំរលាំងចកស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចស្រុកសំរោងទងបាននិយាយឲ្យដឹងថា៖ យោងតាមសម្តីស្ត្រីឈ្មោះឃុន ស្រីនាង អាយុ២៥ឆ្នាំរស់នៅក្នុងភូមិអំពិលផ្អែមឃុំរលាំហចកស្រុកសំរោងទងត្រូវ ម្តាយកុមាររងគ្រោះបាននិយាយថា កូនគាត់មានឈ្មោះភួង សុខណាន់ អាយុទើបតែបាន ១ឆ្នាំ៦ខែ ត្រូវបានឈ្មោះអៀង រ៉ាដូ ភេទប្រុសអាយុ៤៦ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិឃុំជាមួយគ្នា បានយកកាំបិតផ្គាក់ មកកាប់លើកូនតូចរបស់គាត់ដែលកំពុងដេកលើគ្រែ ត្រូវ ចំនួន២ កន្លែង។

អ្នកស្រីជាម្តាយក្មេងរងគ្រោះបានបន្តថា ១កន្លែងចំថ្ងាសនឹង១កន្លែងទៀតចំ ករ ចង់ដាច់ទៅហើយបណ្តាលកូនប្រុសគាត់ស្លាប់ភ្លាមៗឃើញដូចនោះអ្នកស្រីបានស្រែកឲ្យ គេជួយ ស្រាប់តែបុរសដៃដល់រូបនោះស្ទុះទាញកាំបិតផ្គាក់រត់សំដៅមកអ្នកស្រី គោលបំណង ដេញកាប់គាត់ដែលប៉ុន្តែបានអ្នកជិតខាងជួយគាត់ទាន់ពេល។

ប្រភពបានបន្ថែមទៀតថាដោយសារឃើញអ្នកខាងមកច្រើនទើបជនដៃដល់កាន់កាំបិតរត់ចូលផ្ទះដាក់កន្លឹះទ្វាជាប់។ទើបគាត់រាយការណ៍ទៅសមត្ថកិច្ចខេត្តកំពង់ស្ពឺដើម្បីចាប់ខ្លួនជនដៃដល់បានដោយសមត្ថកិច្ចបើប្រាស់គ្រាប់បែកផ្សែងអស់ជាច្រើនគ្រាប់ទម្រាំជនដៃដល់ដួលសន្លប់ទើបចាប់បាននៅក្នុងផ្ទះជនដៃដល់តែម្តង។

សមត្ថកិច្ចជំនាញបានបញ្ជាក់ថាក្មេងប្រុសរងគ្រោះស្លាប់ដោយជនដៃដល់កាប់ចំនួនពីរ កន្លែង១ចំថ្ងាស១កន្លែងទៀត ជនដៃដល់ កាប់ធ្លាយដល់ខួរនិងមួយកាំបិតទៀតចំបំពុងករស្ទើដាច់ចេញជាពីក្បាលទៅហើយ។

បន្ទាប់ពីពិនិត្យសពក្មេងរងគ្រោះរួចមន្ត្រីជំនាញបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកជនដៃដល់ត្រូវបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

Loading...