សមត្ថកិច្ចចម្រុះខណ្ឌដូនពេញចុះបង្ក្រាបបិទទីតាំង ដាយម៉ិនម៉ាស្សា ដែលជាទីកន្លែងទាក់ទាញបុរសៗ

ភ្នំពេញ ៖ ទីតាំងម៉ាស្សា យីហោ ដាយម៉ិនម៉ាស្សា ដែលអ្នកលេងបណ្ដាញសង្គមហ្វេសបុកស្គាល់ ដោយមានសេវា សុទ្ធនារីវ័យក្មេងស្រស់សោភា ក្នុងសំលៀកបំពាក់ បែបស៊ិចស៊ីត្រូវបានសមត្ថកិច្ចបង្ក្រាបហើយ ។

ប្រភេទបន្តថា ដាយម៉ិនម៉ាស្សា មានសេវាកម្មជាកញ្ចប់ ដូចជាម៉ាស្សាមួយម៉ោងកន្លះ តម្លៃជាង១០០ដុល្លារ ស្ថិតក្នុងការបញ្ចុះតម្លៃ៦០ភាគរយ ឬ៤០ភាគរយ បើតម្លៃពេញ គឺអាចជិត៣០០ដុល្លារឯណោះ ។
នេះបើយោងតាមសារសន្ទនា សួរតម្លៃតាមទូរស័ព្ទ រវាងភ្ញៀវនិងនារី បម្រើការងារនៅហាងម៉ាស្សាដានេះ មានតម្លៃថ្លៃដែលនឹកស្មានមិនដល់ ដោយសារមាននារីនៅកំដរ ងូតទឹកថែទាំ មិនឱ្យទាស់ចិត្ត រួមជាមួយសេវាកម្មប្លែកៗជាច្រើនទៀត ពោលទីនោះគឺជាឋានសួគ៌របស់បុរស ។

ទោះបីជាយ៉ាងណាក៏ដោយ ហាងម៉ាស្សាដ៏ល្បីល្បាញ ពិសេសអ្នកលេងបណ្តាញសង្គមភាគច្រើនស្គាល់នោះ ត្រូវបានកម្លាំងចម្រុះ របស់គណៈបញ្ជាការឯកភាព ខណ្ឌដូនពេញចុះបង្ក្រាបបិទទីតាំងនេះទៅហើយ កាលពីវេលាម៉ោង២និង៤០ នាទីរសៀល ដឹកនាំកម្លាំង ដោយ លោក សុខ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ នៅចំណុច ហាងម៉ាស្សា ដាយម៉ិនម៉ាស្សា ស្ថិតនៅតាមបណ្ដោយផ្លូវ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

ប្រភពបានឲ្យដឹងថា ប្រតិបត្តិការនេះ អ្នកពាក់ព័ន្ធភាគច្រើន បានរត់គេចអស់់ នៅសល់តែអ្នកចាំផ្ទះប៉ុណ្ណោះ ។ តែទោះបីយ៉ាងណាមិនទាន់មាន របាយការណ៍ ជាក់លាក់ពីសមត្ថកិច្ច ដែលចុះទៅបង្រាបនោះទេ ៕

Loading...