សមត្ថកិច្ចចម្រុះខេត្តក្រចេះចុះបង្ក្រាបទីតាំងសិប្បកម្ម គ្មានច្បាប់អនុញ្ញាត និងរឹបអូសឈើជាច្រើនម៉ែត្រគូប

ខេត្តក្រចេះ ៖ សមត្ថកិច្ចចម្រុះមានរដ្ឋបាលព្រៃឈើ នគបាល មូលដ្ឋានដឹកនាំដោយលោកជាសុភក្រ័ព្រះរាជ្ញារងសាលាដំបូងខេត្តក្រចេះ ដោយប្រមូល និងរឹបអូសឈើប្រណីតគ្មានច្បាប់អនុញាតជាច្រើនម៉ែត្រគូប យកទៅរក្សាទុកនៅស្នាក់ការរដ្ឋបាលព្រៃឈើដើម្បីកសាងសំណំរឿងតាមផ្លួវច្បាប់ ។

ប្រតិបត្តការពីសំណាក់សមត្ថកិច្ចចម្រុះ នៅកណ្តាលក្រុងក្រចេះ ដែលមិនធ្លាប់មានកាលពីមុនមក ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអណ្តែងដូន សង្កាត់ក្រគរ ក្រុងក្រចេះខេត្តក្រចេះ ។

ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋឆនភូមិអណ្តែងដូនបាននិយាយឲ្យដឹងថា ទីតាំងសិប្បកម្មខាងលើ មានចំនួនមិនក្រោមពីដប់កន្លែងនោះទេ ដែលភាគច្រើន នៃកន្លែងកែឆ្នៃឈើទាំងនោះគឺសុទ្ឋសឹងជាជនជាតិវៀតណាម ដែលបានធ្វើអាជីវកម្មរបស់ខ្លួនជាច្រើនឆ្នាំមកហើយ ។

ប្រភពដ ដែលបានឲ្យដឹងថា ឈើ ដែលសមត្ថកិច្ចចុះបង្រ្កាបនាឱកាសនោះសុទ្ធសឹងជាប្រភេទឈើប្រណីតកំពុងមានតម្លៃក្នុងទីផ្សា ទាំងក្នុងស្រុក និងក្រៅស្រុក មានដូចជាប្រភេទឈើ បេង នាងនួន ធ្នង់ និងឈើសុក្រម ដែលពួកគេឆ្លាក់ដាប់ចេញជាគ្រឿងសង្ហារឹមទើបលក់ចេញ ។

ប្រភពបានបន្តថា ទីតាំងសិប្បកម្មនៅកណ្តាលក្រុងក្រចេះខាងលើនេះ មិនមែនទើបតែធ្វើអាជីកម្មក្នុងរយះពេលពីរបីថ្ងៃថ្មីៗនេះ ទេគឹបានធ្វើអាជីវកម្មទៅយ៉ាងរលូនជាច្រើនឆ្នាំមិនដែនការបង្រ្កាបនោះដែរ ដោយគ្រាន់តែឃើញលោក មី វុទ្ឋី នាយសង្កាត់រដ្ឋបាលព្រៃឈើ ដែលគ្រប់គ្រងនៅតំបន់នោះចុះទៅធ្វើកិច្ចសន្យាបញ្ឍប់ម្តងមួយកាល ។ ហើយការចុះបង្រ្កាបក្នុងពេលនេះមិនមែនចេញពីឆន្ទៈពីមេព្រៃនោះទេ គឺដោយសារតែមានពាក្យបណ្តឹងពីប្រជាពលរដ្ឋតែប៉ុណ្ណះ ។

ទាក់ទង និងការចុះបង្រ្កាបទីតាំងសិប្បកម្មខុសច្បាប់ខាងលើនេះគេនៅមិនទាន់មានការបញ្ជាក់ពីលោក មី វុទ្ឋី នាយសង្កាត់ថ្មគ្រែរបាននៅឡើយទេ អំពីតួលេខនៃចំនួនឈើប្រណីត ដែលបានចាប់រឹបអូសយកទៅរក្សាទុកមានចំនួនប៉ុន្មានឲ្យបានពិតប្រាកដនៅឡើយទេ ៕

 

Loading...