សមត្ថកិច្ចចម្រុះខេត្តរតនគីរីវាយបំបែកសំបុកបទល្មើស

ខេត្តរតនគិរី៖ទីតាំងជួសជុលបាញ់ថ្នាំដោះដូរគ្រឿងម៉ាសីុនម៉ូតូ
មួយកន្លែងត្រូវកំលាំងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយកំលាំងអធិិការក្រុងនិងប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងកន្សែងដោយមានការឯកភាពពីព្រះរាជអាជ្ញារងអមសាលាតំបូងខេត្ត”លោកជាសុភក្រ”ធ្វើការចុះឆែកឆេត្រួតពិនិត្យតាមបណ្តឹងពីប្រជាពលរដ្ឋក្នុងក្រុងបានលុងសង្ស័យស្តុកលាក់ទុកនិងរុះរើដោះដូរគ្រឿងម៉ាសុីនម៉ូតូដែលចោរលួចប្លន់បានព្រោះមួយរយះពេលថ្មីៗកន្លងទៅនេះមានករណីបាត់ម៉ូតូដោយចោរលួចចំនួន៣០គ្រឿងមកហើយរកមិនដែលឃើញវិញទេចោរក៍ចាប់មិិនដែលបានដែរ។

ការចុះឆែកឆេនេះបានធ្វើឡើងនៅវេលាព្រឹឹកថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០១៥ស្ថិតនៅភូមិអូរកន្ទឹលសង្កាត់បឹងកន្សែងក្រុងបានលុងដែលជាទីតាំងផ្ទះជួលអោយជួសជុលបាញ់ថ្នាំម៉ូតូមួយកន្លងរបស់ឈ្មោះហ៊ួធាភេទប្រុសអាយុ៣៦ឆ្នាំមានស្រុកកំណើតនៅកំពុងចាម។ប៉ុន្តែសមត្ថកិច្ចឆែកឆេរកមិនឃើញមានដូចការសង្ស័័យនោះទេបានត្រឹមតែធ្វើអោយម្ចាស់ផ្ទះមានការងឿងឆ្ងល់និងភ័យស្លន់ស្លោរដោយពុំបានដឹងរឿងមុន។

មន្ត្រីនគបាលដែលចុះទៅផ្ទល់ដល់កន្លែងកើតហេតុនោះបានអោយដឹងថាមួយរយះនេះមានករណីចោរលួចម៉ូតូច្រើនណាស់រហូតជាង៣០គ្រឿងហើយមិនដែលស្រាវជា្រវចាប់បានមកវិញួេទេហើយក៍មិនដែលឃើញនាំចេញក្រៅខេត្តដែរប្រហែលជាមានកន្លែងកាប់សាច់មិនខានទើធ្វើការឆែកឆេបែបនេះ៕

04-09-201556251 56252 56253 56254 56256

Loading...

Leave a Reply

Your email address will not be published. Required fields are marked *