សមត្ថកិច្ចចម្រុះចុះបង្ក្រាបរថយន្តសាំយ៉ុង៤គ្រឿង ព្រមទាំងឃាត់ខ្លួនតៃកុង៣នាក់

ខេត្តមណ្ឌលគិរី៖ មហាជនសូមគាំទ្រ និង អបអរសាទរ ចំពោះសមត្ថកិច្ចចម្រុះ ដែលចុះប្រតិបត្តិការបង្រ្កាបរថយន្តដឹកបទល្មើសព្រៃឈើ ឃាត់ខ្លួនអ្នកបើកបររថយន្ត ៣នាក់ និងរថយន្តសាំយុងចំនួន៤គ្រឿង ដែលក្រុមឈ្មួញបានប្រើឈ្មោះអ្នកធំ ដើម្បីយកមកធ្វើជាខ្នងបង្អែកសម្រាប់ការពារខ្លួនពីក្រោយក្នុងជំនួញបទល្មើសព្រៃឈើនេះ។

កាលពីយប់ថ្ងៃទី១៩ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចទីរួមស្រុកអូររាំង ខេត្តមណ្ឌលគិរី មានរថយន្តសាំយ៉ុងចំនួន៤គ្រឿង ដែលក្រុមឈ្មួញប្រើប្រាស់ឈ្មោះអ្នកធំ ជាខ្នងបង្អែកខណៈពេលដែលត្រូវបានសមត្ថកិច្ចចម្រុះខេត្តចុះស្ទាក់បង្ក្រាបបាននៅទីរួមស្រុកអូររាំង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងពេលចុះបង្ក្រាបនោះក៏បានឃាត់ខ្លួន អ្នកបើកបររថយន្ត៣នាក់ ក្នុងនោះ
ក្រុមឈ្មួញដែលប្រើឈ្មោះអ្នកធំជាខ្នងបង្អែកក្នុងការធ្វើជំនួញឈើនោះ តែងធ្វើសកម្មភាពដឹកជញ្ជូនឈើជាញឹកញាប់ ចេញពីក្នុងតំបន់ព្រៃសហគមន៍ធំៗក្នុងស្រុកអូររាំង ដឹកចូលមកទីរួមខេត្តដើម្បីស្តុកទុក រួចហើយធ្វើការកែច្នៃពាក់កណ្តាលសម្រេច ទើបបន្តដឹកយកទៅលក់នៅទីផ្សារឯរាជធានីភ្នំពេញ និងតាមបណ្ដារខេត្តនានាទូទាំងប្រទេស។

ប្រភពបន្តថា ការដឹកជញ្ជូនឈើដុំធំៗដោយខុសច្បាប់នេះគេតែងតែប្រាប់សមត្ថកិច្ចថា ដឹកយកមកធ្វើផ្ទះឲ្យអ្នកធំម្នាក់ នៅក្នុងខេត្តមណ្ឌលគិរី។ តែធាតុពិត គឺគេមានម៉ាស៊ីនកែឆ្នៃខុសច្បាប់ ក្នុងក្រុងសែនមនោរម្យ លួចលាក់ធ្វើសកម្មភាពតែប៉ុណ្ណោះ។

ជាក់ស្តែងការបង្ក្រាបម្តងនេះ ក៏មិនទាន់ដឹងថា មានចំណាត់ការយ៉ាងណានៅឡើយដែរ រថយន្តដឹកឈើ ទាំង៤គ្រឿងដែលបង្ក្រាបបាននោះ យកមករក្សាទុកនៅស្នាក់ការដែនជម្រកអភិរក្សជីវៈចម្រុះសត្វព្រៃ អណ្ដូងក្រឡឹង ក្នុងស្រុកអូររាំងនៅឡើយ៕

Loading...