សមត្ថកិច្ចចម្រុះចុះបង្ក្រាបការដឹកជញ្ជូនឈើគ្រញូងពីថៃចូលមកកម្ពុជាសង្ស័យឈើនោះជារបស់កូនមន្ត្រីអាវុធហត្ថម្នាក់ប្រចាំទិសស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ ឈើគ្រញូងដែលឈ្មួញបានដឹកជញ្ជូនតាមម៉ូតូ ចេញពីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឆ្ពោះចូលមកក្នុងទីរួមស្រុកអន្លង់វែងនោះ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើ រួមសហការណ៍គ្នា ជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះពួនស្ទាក់ ព្រមទាំងប្រមាញ់ចាប់បាន ហើយឈើមានតម្លៃទាំងនេះ ត្រូវគេសង្ស័យថា ជារបស់កូនប្រុសមន្ត្រីអាវុធហត្ថម្នាក់ ប្រចាំនៅទិសអន្លង់វែង ។

ការបង្ក្រាបឈើក្រញូងនាំពីថៃចូលមកកម្ពុជានេះ ត្រូវសមត្ថកិច្ចធ្វើឡើង កាលពីយប់ថ្ងៃ២៤កក្កដាម្សិលមិញ នៅក្នុងដែនដីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

មន្ត្រីរដ្ឋបាលព្រៃឈើអន្លង់វែង បានឲ្យដឹងថា ឈើក្រញូងដែលរងការបង្ក្រាប និងចាប់ដកហូតបានកាលពីយប់ ថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ឈ្មួញបានធ្វើសកម្មភាពដឹកជញ្ជូន ក្រោមការបំបំបែករូបភាព ពីការដឹកតាមរថយន្ត មកដឹកតាមម៉ូតូវិញ ហើយក្រោយការទទួលបានពត៌មានជុំវិញ ការកើតឡើង នៃបទល្មើសព្រៃឈើនេះ មន្ត្រីព្រៃឈើ បានសហការណ៍គ្នាជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះពួនស្ទាក់បង្ក្រាបបាន រួចបញ្ជូនមកផ្នែករដ្ឋបាលព្រៃឈើអន្លង់វែង។

មន្ត្រីព្រៃឈើដដែលបានឲ្យដឹងទៀតថា នៅក្នុងការចុះបង្ក្រាបជំនួញឈើក្រញូងនេះ សមត្ថកិច្ចមិនបានធ្វើការចាប់ខ្លួនជនល្មើសនោះទេ តែផ្ទុយទៅវិញ ជនល្មើសដែលគេដឹងថា គឺជាកូនប្រុស របស់មន្ត្រីអាវុធហត្ថម្នាក់ ប្រចាំទិសអន្លង់វែង ឈ្មោះជិន អេង បានបង្កការជម្លោះ ស្ទើរតែឈានទៅផ្ទុះអំពើហឹង្សាដាក់គ្នា ព្រោះក្រុមអ្នកដឹកឈើនេះបានប្រើដាវសាំម៉ូរ៉ៃ និងដុះថ្មប្រមូលគ្នាមកគម្រាមសម្លុតរកសម្លាប់សមត្ថកិច្ចថែមទៀតផង ។លោកថា នៅក្នុងភាពចម្រូងចម្រាស់នោះ សមត្ថកិច្ចបានដកឃ្លាថយ ហើយនាំយកតែម៉ូតូដឹកឈើក្រញូងទាំងនោះ មកកាន់កន្លែងមានសុវត្ថិភាព និងបញ្ជូនមកកាន់ផ្នែករដ្ឋបាលព្រៃឈើអន្លង់វែង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

មន្ត្រីនគរបាលប្រឆាំងបទល្មើសខេត្ត បានបង្ហើបឲ្យដឹងថា ឈ្មួញឈើដែលគេដឹងថា ជាកូនប្រុសរបស់មន្ត្រីអាវុធហត្ថទិសអន្លង់វែងនោះ គឺជាឈ្មួញរកស៊ីដឹកឈើក្រញូងជាយូរយា មកហើយ មិនដែលមានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេ ព្រោះគេអាងឪពុកធ្វើជាមន្ត្រីអាវុធហត្ថ មានតួនាទីបង្ក្រាបបទល្មើសព្រៃឈើ ប្រចាំតំបននេះ។ លោកថា ជុំវិញរឿងគម្រាមសម្លាប់ ដែលជាការប្រមាថមកដល់កម្លាំងសមត្ថកិច្ចនេះ សមត្ថកិច្ចបានរាយការណ៍ជូនថ្នាក់លើបានជ្រាប ព្រមទាំងកំពុងរៀបចំបែបបទ ប្តឹងជនសង្ស័យទៅកាន់តុលាការខេត្តនោះហើយ ព្រមទាំងអ្នកជាប់ពាក់ព័ន្ធនោះផងដែរ ៕ បក្សីជាយដែន

001

IMG-20160725-WA0050

IMG-20160725-WA0049

IMG-20160725-WA0048

005

004

003 copy copy

002

Loading...

Leave a Reply

Your email address will not be published. Required fields are marked *