សមត្ថកិច្ចចម្រុះចុះរឹបអូសឈើប្រណិតខុសច្បាប់បានជាច្រើនដុំ

ខេត្តរតនគិរី៖ កម្លាំងសមត្ថកិច្ចចម្រុះចុះឆែកឆេរលំនៅដ្ឋានមួយកន្លែងរកឃើញឈើប្រណិតជាច្រើនដុំ ការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង៩នឹង៣០នាទីព្រឹកនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិ ទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង។

សមត្ថកិច្ចចម្រុះដែលចុះបង្ក្រាបបានឲ្យដឹងថា បានសម្របសម្រួលដោយលោក ជា ពេជ្រ ព្រះរាជអាជ្ញាសាលាដំបូងខេត្តរតនគិរី ចុះឆែកឆេរលំនៅដ្ឋានដែលមាន ឈ្មោះ យ៉ត ហៀង ភេទ ស្រី
បានលាក់ទុកឈើប្រណិតខុសច្បាប់ប្រភេទឈើធ្នុង នឹងឈើក្រាក់ក្រញូងសរុបចំនួន៦៥ដុំ ស្មើ២,០៨៨ម៉ែត្រការ៉េ
ឈើធ្នុងចំនួន៦ដុំស្មើ០,២៤៦ម៉ែត្រការ៉េ
ឈើធ្នុងលាបថ្នាំរួច ចំនួន៥ដុំស្មើ១,៦៨២ម៉ែត្រការ៉េ
ឈើក្រាក់ក្រញូងចំនួន៥៤ដុំទម្ងន់២០០គីឡូក្រាមស្មើ០,១៦០ម៉ែត្រការ៉េ។

ចំណែកឈើសមត្ថកិច្ចរឹបអូសបាននោះប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើខណ្ឌដើម្បីចាត់ការបន្តតាមនិតិវិធី។ ដោយឡែកម្ចាស់លំនៅដ្ឋានបានលាក់ទុកឈើខុសច្បាប់ត្រូវបានបង់ផាកពិន័យទៅតាមច្បាប់ព្រៃឈើផងដែរ៕ វុទ្ធឦសាន្ត

 

Loading...