សមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌចំការមនត្រួតពិនិត្យអាវុធជាតិផ្ទះផ្លូវចូលកោះពេជ្រឆែកឆេរត្រួតពិនិត្យបង្រ្កាបគ្រឿងញៀន០២ករណីឃាត់ខ្លួនជនសង្ស័យជនជាតិចិន០១នាក់និងថ្នាំញៀនជិត១០គីឡូក្រាម

ភ្នំពេញ៖ សមត្ថកិច្ចចម្រុះគណៈបញ្ជាការឯកភាពខណ្ឌចំការមន រាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្រ្កាបករណីជួញដូរគ្រឿងញៀនជិត១០គីឡូក្រាមនិងឃាត់ខ្លួនជនសង្ស័យជនជាតិចិន០១នាក់ខណៈចុះត្រួតពិនិត្យរកអាវុធជាតិផ្ទុះខុសច្បាប់នៅគោលដៅផ្លូវចូលកោះពេជ្រចំណុចខាងមុខស្ពានហង្សក៏បានត្រួតពិនិត្យរថយន្តធ្វើដំណើរឆ្លងកាត់ហើយឈានទៅបង្រ្កាបបានគ្រឿងញៀន០២ករណី។ប្រតិបត្តិការនោះបានធ្វើឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ដឹកនាំដោយអភិបាលខណ្ឌចំការមន លោក ថេង សុថុល និងលោកអធិការនគរបាលខណ្ឌចំការមនលោកវរសេនីយ៍ឯក យិន សាន និងមានការសម្របសម្រួលនីតិវិធីដឹកនាំបញ្ជាផ្ទាល់ដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោកសំ ឬទ្ធីវាសនា។

​លោកវរសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមនឱ្យដឹងថា ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនខាងលើបានអនុវត្តសម្រេចបានជោគជ័យអនុវត្គោតតាមគោលការណបបង្រ្កាបពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនិងមានការចូលរួមសហការពីកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនិងកកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន។ប្រតិបត្តិការគ្រឿងញៀនមុនឃើញមានរថយន្ត០១គ្រឿងម៉ាកលុចស៊ីសGS300ពណ៌ខ្មៅបានបើកឆ្លកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់សមត្ថកិច្ចចម្រុះ។នៅពេលនោះក៏ស្រាប់តែរថយន្តលុចស៊ីសបើកគេចពីសមត្ថកិច្ច។សមត្ថកិច្ចក៏បានប្រើប្រាស់មធ្យោបាយដេញតាមរថយន្តនោះ ក៏ប្រទះឃើញរថយន្តប៉ុន្តែអ្នកបើកបររត់គេចបាត់ សមត្ថកិច្ចត្រួតពិនិត្យក៏បានរកឃើញកាបូបយួរ០១មានផ្ទុកគ្រឿងញៀនខេតាមីន០១ថង់ធំនៅក្បែររថយន្តនិងបានបន្តត្រួតពិនិត្យឈានដល់បង្រ្កាបបានគ្រឿងញៀន០១ករណីផ្សេងទៀតឃាត់ខ្លួនជនសង្ស័យជនជាតិចិន០១នាក់ជាមួយនិងគ្រឿងញៀន១៤ដុំ។វត្ថុតាងគ្រឿងញៀននិងជនសង្ស័យនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។

​ដោយឡែកពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀននេះផងដែរ កម្លាំងសមត្ថកិច្ចចម្រុះនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានឆែកឆេរត្រួតពិនិត្យនិងបង្រ្កាបទីតាំង០១កន្លែង សង្ស័យផលិតគ្រឿងញៀននៅខណ្ឌពោធិ៍សែនជ័យ ក្រោមការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងបានឃាត់ខ្លួនជនសង្ស័យស្រ្តីជនជាតិអ៊ុយក្រេនម្នាក់ ក្នុងនោះរកឃើញវត្ថុតាងជាច្រើនដែលសង្ស័យជាសារធាតុផ្សំផលិតគ្រឿងញៀន។ ករណីនេះសមត្ថកិច្ចកំពុងអនុវត្តតាមនីតិវិធី៕

Loading...