សមត្ថកិច្ចចាប់ខ្លួនមន្ត្រីយោធាម្នាក់សង្ស័យចាក់សម្លាប់ប្រពន្ធខ្លួនឯងនឹងកាំបិតចុងស្រួចបញ្ជូនទៅតុលាការខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ ជនសង្ស័យជាមន្ត្រីយោធាម្នាក់ ត្រូវបានកម្លាំងយោធាចាប់ខ្លួន ប្រគល់ឲ្យមន្ត្រីនគរបាលយុត្តិធម៌ ដែលការចាប់ខ្លួននោះ ត្រូវគេធ្វើឡើងនៅក្រោយជនសង្ស័យបានផឹកស្រាស្រវឹង និងលេងល្បែងស៊ីសងចាញ់ ហើយបានមកផ្ទះរករឿងទារលុយពីប្រពន្ធយកទៅលេងល្បែងបន្តទៀត តែប្រពន្ធមិនព្រមឲ្យ ក៏បានផ្ទុះអំពើហឹង្សាមួយ រហូតឈានដល់ការទាញយកកាំបិតប៉័ងតោ និងកាំបិតចុងស្រួច មកកាប់ចាក់ប្រពន្ធខ្លួនឲ្យដេកដួលស្លាប់នៅក្នុងថ្លុកឈាម ចោលកូនប្រុសស្រី៦នាក់ ឲ្យរស់រងរងារគ្មានមេបាឃុំគ្រង។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃ១៧មិថុនាម្សិលមិញ ស្ថិតនៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហា។

នាយការិយាល័យទី២ នៃកងពលតូចអន្តតាគមន៍លេខ៨ លោកវរៈសេនីយ៍ទោថង់ មឿន បានបា្រប់ឲ្យដឹងថា ជនសង្ស័យជាឃាតករដៃដល់ មានឈ្មោះឃុលឈិត អាយុ៤៥ឆ្នាំ ជាមន្ត្រីយោធា បំរើការងារនៅក្នុងអង្គភាពបញ្ជូនសារវរៈ៣៨១ ចំណុះអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ប្រចាំទិសទី១បា្រសាទព្រះវិហារ។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះស៊ន យេម អាយុ៤១ឆ្នាំ ត្រូវជាប្រពន្ធជនសង្ស័យ ប្តីប្រពន្ធទាំងពីរមានកូនប្រុសស្រីចំនួន៦នាក់នៅក្នុងបន្ទុក រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ ស្ត្រីរងគ្រោះ ត្រូវបានប្តីចិត្តកំណាចកាប់នឹងកាំបិតប៉័ងតោ ហើយចាក់នឹងកាំបិតចុងស្រួច បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ លោកបានបញ្ជាក់ថា មូលហេតុដែលផ្តើមឲ្យផ្ទុះនូវអំពើហឹង្សានេះ ត្រូវគេឲ្យដឹងថា បុរសជាប្តីបានទៅផឹកស្រា និងមានលេងល្បែងស៊ីសងថែមទៀតផង ក្រោយពេលបុរសនេះផឹកស្រានិងលេងល្បែងចាញ់ហើយ ក៏បានវិលមកផ្ទះវិញ ហើយបានទារលុយពីប្រពន្ធចំនួន៥០០ដុល្លារ ដើម្បីយកទៅលេងល្បែងជាបន្តទៀត តែប្រពន្ធមិនមានលុយឲ្យ ទើបកើតជម្លោះនេះ រហូតប្តីស្ទុះទៅទាញយកកាំបិតប៉័ងតោ កាប់១កាំបិត រួចបានស្ទុះទៅយកកាំបិតចុងស្រួចមកចាក់លិច១កាំបិត ធ្លុះឆ្អឹងជំនីពីមុខធ្លាយមកក្រោយក្រោមក្លៀកឆ្វេង ស្លាប់មួយរំពេច ។

ក្រោយពេលកើតហេតុ មន្ត្រីយោធាចិត្តកំណាចនេះ ត្រូវបានកម្លាងយោធាការិយាល័យទី២ចុះចាប់ខ្លួន បញ្ជូនមកឲ្យនគរបាលស្រុកជាំក្សាន្ត ចាត់ការទៅតាមច្បាប់។ ហើយនៅរសៀលថ្ងៃ១៨មិថុនានេះ ជនសង្ស័យជាឃាតករដៃដល់ចាក់សម្លាប់ប្រពន្ធខ្លួនឯង ត្រូវបានកម្លាំងនគរបាលជំនាញស្រុក បញ្ជូនបន្តមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សលាដំបូង និងអយ្យការខេត្ត នាថ្ងៃ១៩មិថុនាស្អែកនេះ ៕ បក្សីជាយដែន

ses (2)

ses (4)

ses (3)

ses (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *