សមត្ថកិច្ចចាប់ខ្លួន៣នាក់ ដកហូតវត្ថុតាងមួយចំនួន

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចកំពង់ស្ពឺបានឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមជាមួយវត្ថុតាងមួយចំនួន ។

ការឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង២១ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលកម្លាំងផ្នែកព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងផ្នែកគ្រឿងញៀន បានល្បាតតាមផ្លូវខាងត្បូងភូមិខ្វាន ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យរួមមាន៖

1-ឈ្មោះ សៅ សី ភេទប្រុស អាយុ37ឆ្នាំ នៅភូមិសុវណ្ណគីរី ឃុំខ្ទុំក្រាំង

2-ឈ្មោះ អឺុន សុគុណ ភេទប្រុស អាយុ25ឆ្នាំ នៅភូមិខ្វាន ឃុំខ្ទុំក្រាំង

3-ឈ្មោះ ម៉ៃ ដារ៉ា ភេទប្រុស អាយុ20ឆ្នាំ នៅភូមិខ្វាន ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបន្តថា ជាមួយគ្នានេះដែរបានដកហូតដបកែច្នៃសម្រាប់ជក់គឿងញៀនចំនួន1, ដែកកេស3 ទូរស័ព្ទដៃចំនួន03គ្រឿង ម៉ាកណូគា និងរថយន្ត01គ្រឿងម៉ាកកាមម៉ារីពណ៍ស(គូទស្វិត) ។

ជនសង្ស័យ និងវត្ថុតាងត្រូវចាត់ចែងតាមនីតិវិធី ៕ មណ្ឌច្បារមន

Loading...