ខេត្តក្រចេះ ៖ បុរសល្មោភកាមម្នាក់ បានធ្វើសកម្មភាព ចាប់រំលោភក្មេងស្រី អាយុទើបតែ ៨ឆ្នាំ ដែលត្រូវជាក្មួយជីដូនមួយ បានសម្រេច ចំនួន ៣លើក ត្រូវសមត្ថកិច្ចនគរបាល ស្រុកសំបូរ ចាប់ឃាត់ខ្លួន ទៅតាមពាក្យបណ្តឹង របស់ម្តាយក្មេងស្រី រងគ្រោះ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៥ បន្ទាប់ពីធ្វើសកម្មភាព បានរយៈពេលជិត ១ខែ ទើបបែកធ្លាយ។
សមត្ថកិច្ចបានអោយដឹងថា បុរសល្មោភតណ្ហា មានឈ្មោះ សួន វួច អាយុ ៤៩ឆ្នាំ រស់នៅក្នុងឃុំកំពង់ចាម ស្រុកសំបូរ និងបានធ្វើសកម្មភាព ចាប់រំលោភក្មួយស្រី វ័យ ៨ឆ្នាំ ដែលជាកូនរបស់ ប្អូនស្រីជីដូនមួយ រហូតបានសម្រេច ចំនួន ៣ដង។ ជនសង្ស័យ ត្រូវសមត្ថកិច្ចនគរបាល ចាប់ឃាត់ខ្លួន នៅថ្ងៃទី១ ខែមីនា បន្ទាប់ពីទទួលបាន ពាក្យបណ្តឹងរបស់ ក្រុមគ្រួសារ ក្មេងស្រីរងគ្រោះ។
គ្រួសារក្មេងស្រីរងគ្រោះ បានឲ្យដឹងថា កាលពីដើមខែកុម្ភៈ ជនសង្ស័យ បានធ្វើសកម្មភាព ចាប់រំលោភក្មេងស្រីរងគ្រោះ នៅលើផ្ទះរបស់ខ្លួន បានសម្រេចចំនួន ២ដង នៅពេលដែលរូបគេ ឲ្យក្មេងស្រីរងគ្រោះ ទៅចាំផ្ទះ។ ហើយក្រោយមក ជននេះបានចាប់រំលោភ ក្មេងស្រីរងគ្រោះ បានសម្រេចម្តងទៀត និងក៏បានគំរាម សម្លាប់នាងចោល បើយករឿងនេះ ទៅប្រាប់ម្តាយ។ បន្ទាប់មក ក្មេងស្រីរងគ្រោះ មានអការៈឈើចុកចាប់ នាងក៏បានយករឿងនេះ ទៅប្រាប់ម្តាយ ហើយស្ត្រីជាម្តាយ បានមកប្តឹងនគរបាល ឲ្យចាប់ឃាត់ខ្លួន ជនសង្ស័យតែម្តង៕