សមត្ថកិច្ចចុះបង្រ្កាបទីតាំងល្បែងភ្នាល់ទឹកភ្លៀង ក្រុងបាត់ដំបង

(ខេត្តបាត់ដំបង) ៖ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានចុះប្រតិបត្តិការបង្រ្កាបទីតាំងល្បែងភ្នាល់ទឹកភ្លៀងមួយកន្លែងដកហូតវត្ថុតាងមួយចំនួន។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ២:៣០​នាទី​ រសៀលថ្ងៃទីី០៣​ ខែ​កក្កដា​ ឆ្នាំ​២០២០ នៅចំណុចក្រោយផ្សារទំនេីប ភូ​ ពុយ​ ស្ថិតក្នុងភូមិ​ចំការសំរោង២​ សង្កាត់​ចំការសំរោង​ ក្រុងបាត់ដំបង​។
ប្រភពបានឲ្យដឹងថា ប្រតិបត្តិការ បង្ក្រាបទីតាំងល្បែងភ្នាល់ទឹកភ្លៀង ក្រោមការដឹកនាំដោយ លោក​វរសេនីយ៍ទោ​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​វរសេនីយ៍ទោ​ ប៉ូវ​ វណ្ណឌី​ ស្នងការរង​ ជំនួយការ​ផែន​ព្រហ្មទណ្ឌ​ និង​ លោក​វរសេនីយ៍ទោ​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​ និង​ក្រុម​អន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ដោយបានចុះបង្ក្រាបករណី​ ទីតាំងលេងល្បែង​ស៊ីសង​ (​ ភ្នាល់ទឹកភ្លៀងខាងលើ)។

ជាលទ្ធផលសមត្ថកិច្ចបានធ្វេីការដកហូតវត្ថុតាងង ÷
-​ សម្ភារៈ​កែច្នៃ​ (​ ទ​ ទឹកភ្លៀងមួយឈុត)​
– វិទ្យុទាក់ទង​ចំនួន​ ០៦​គ្រឿង​
-​ ឆ្នាំងសាក​វិទ្យុទាក់ទង​ចំនួន​ ០៣គ្រឿង​
-​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​សេ​១២៥​ពណ៌​ខ្មៅ​ ចំនួន​០២​គ្រឿង​។

ដោយឡែកមនុស្សវិញមិនមានការឃាត់ខ្លួននោះទេដោយសារការលេងនេះមិនមានការស៊ីសងលុយជាក់ស្តែង និងមួយវិញទៀតល្បែងមួយនេះពិបាកក្នុងការកំណត់មុខសញ្ញាព្រោះគេនិយាយឆ្លងឆ្លើយគ្នាតាមអាយកូមមិនអាចដាក់បន្ទុកឬតាមចាប់អ្នកលេងល្បែងនោះមកអប់រំឬដាក់ទោសបានទេ។

បច្ចុប្បន្នវត្ថុតាងត្រូវបាននគរបាលយកមករក្សាទុកនៅការិយាល័យជំនាញដើម្បីរងចាំការស្រាវជ្រាវបន្តទៀត៕

Loading...