សមត្ថកិច្ចជំនាញមិនបង្ក្រាបមេឈ្មួញនាំត្រីឆ្ដោឆ្លងដែន

ខេត្តកណ្ដាល ៖នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល លោក ឃ្លាំង វណ្ណធុល បានទទូចកុំឲ្យអ្នកសារព័ត៌មាន លើកយកការនាំចូលត្រីពីប្រទេសយួនដោយឈ្មួញ ឈ្មោះ យូ មកធ្វើជាប្រធានបទសួរលោកតទៅទៀត។ តែប្រជាពលរដ្ឋស្រុកកោះធំ ខេត្តកណ្តាល បានរិះគន់ថា មន្ត្រីជំនាញមិនត្រឹមតែមិនបង្ក្រាបឈ្មួញនាំចូលត្រីឆ្តោខុសច្បាប់ នោះទេ តែថែមទាំងឆ្លើយការពារឈ្មួញ និងរុញបញ្ហានាំចូលត្រីឆ្តោ និងការប្រព្រឹត្តបទល្មើសសេដ្ឋកិច្ចផ្សេងៗទៀតដាក់គ្នាទៅវិញ។
ប្រជាពលរដ្ឋស្រុកោះធំ ខេត្តកណ្តាល បានរាយការណ៍មកថា បុរសម្នាក់ដែលគេស្គាល់ជាទូទៅឈ្មោះ យូ គឺជាឈ្មួញនាំចូលត្រីដ៏ធំពីប្រទេសយួន តាមច្រកព្រែកស្បូវ ក្នុងស្រុកកោះធំ ខេត្តកណ្ដាល ។ ប្រភពដដែលបានបញ្ជាក់ថា ក្នុងមួយយប់ៗ ឈ្មួញខាងលើនេះបាននាំចូលត្រីឆ្តោដែលច្បាប់ហាមឃាត់មកក្នុងទីផ្សារ ប្រទេសកម្ពុជា យ៉ាងហោចណាស់ក៏១២០តោនដែរ ហើយទន្ទឹមនឹងនេះក្នុងស្រុកកោះធំ ខេត្តកណ្តាលក៏មានបទល្មើសេដ្ឋកិច្ចឆ្លងដែនផងដែរ។
លោក លី សុជាតិ អនុប្រធានការិយាល័យបង្ក្រាបបទល្មើសសេដ្ធកិច្ច នៃស្នងការនគរបាលខេត្តកណ្ដាល លោក មួង ដារ៉ា ប្រធានស្នាក់ការគយ និង រដ្ឋាករច្រកជ្រៃធំ និង លោក ឃ្លាំង វណ្ណធុល នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល សុទ្ធតែបានឆ្លើយការពារខ្លួនថាមិនបានជាប់ពាក់ព័ន្ធជាមួយបទល្មើស នាំចូលត្រីឆ្តោខុសច្បាប់ និងបទល្មើសសេដ្ឋកិច្ចឆ្លងដែននៅក្នុងភូមិសាស្ត្រ ស្រុកកោះធំ ខេត្តកណ្តាលនោះទេ ហើយថែមទាំងរុញបញ្ហាខាងលើនេះដោយទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក យករួចខ្លួនដោយគ្មានការទទួលខុសត្រូវទៅវិញ។
ជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋស្រុកកោះធំ ខេត្តកណ្តាល បានរិះគន់ថា បើមន្ត្រីជំនាញមានភាពស្អាតស្អំ មិនមែនត្រីឆ្តោខុសច្បាប់ និងបទល្មើសសេដ្ឋកិច្ចផ្សេងៗទៀតអាចកើតមានឡើងនៅក្នុងភូមិសាស្ត្រដែល មន្ត្រីជំនាញខាងលើមានកាតព្វកិច្ចគ្រប់គ្រងនោះទេ។ ប្រភពដដែលបានបញ្ជាក់ថា មន្ត្រីខិលខូចតែងតែព្យាយាមឆ្លើយការពារខ្លួនតាមគ្រប់រូបភាព តែការពិតពួកគេគ្មានសមត្ថភាពបង្ក្រាបទល្មើស ហើយករណីខ្លះពាក់ព័ន្ធជាមួយបទល្មើសទៀតផង៕

IMG-13

IMG-14

Loading...

Leave a Reply

Your email address will not be published. Required fields are marked *