ខេត្តសៀមរាប: កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ស្ត្រីជនបរទេសម្នាក់បានដើររអិលនៅចំណុចរមណីយដ្ឋានក្បាលស្ពាន ស្រុកបន្ទាយស្រី ខេត្តសៀមរាប គ្រិចជើង ដើរមិនរួច ត្រូវបានសមត្ថកិច្ច យកអង្រឹងសែងចុះពីលើភ្នំនៃរមណីដ្ឋានក្បាលស្ពានដើម្បីទៅសង្គ្រោះ ។
ករណីនេះបង្កភ្ញាក់ផ្អើលដល់អ្នកដទៃផ្សេងទៀត ហើយជាជនជាតិនេះមិនត្រូវបានសមត្ថកិច្ចទម្លាយប្រាប់ឈ្មោះឡើយ គ្រាន់តែដឹងថា ជនរងគ្រោះជាភេទស្រី មកពីអ៊ឺរ៉ុបប៉ុណ្ណោះ។
ក្រោយពីកើតហេតុនោះដែរ សមត្ថកិច្ចបានបន្តយកគាត់មកកាន់មន្ទីរពេទ្យខេត្តសៀមរាប ដើម្បីព្យាបាល ប៉ុន្តែសមត្ថកិច្ចអះអាងថា របួសរបស់គាត់មិនធ្ងន់ធ្ងរគួរឲ្យបារម្ភនោះទេ ៕