សមត្ថកិច្ចធ្វើការឃាត់ខ្លួនពលករខ្មែរប្រមាណ១០នាក់ខណៈពួកគេកំពុងលួចឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ

(ខេត្តបាត់ដំបង)៖ ពលករខ្មែរប្រមាណចំនួន១០នាក់ត្រូវបានកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៨១៧ សហការជាមួយកម្លាំងយោធាសឹករងស្រុកសំពៅលូនរួមនិងមន្ត្រីយោធាទំនាក់ទំនងព្រំដែនបានធ្វើការស្ទាក់ចាប់បាន ខណៈពួកគេកំពុងលួចឆ្លងដែនចូលក្នុងទឹកដីថៃដោយខុសច្បាប់ ។

សមត្ថកិច្ចបានអោយដឹងថា កិច្ចប្រតិបត្តិការដ៏ក្តៅគគុកខាងលើនេះដែរធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២០ ខណៈពួកគេកំពុងលួចឆ្លងដែនចូលទៅក្នុងទឹកដីប្រទេសថៃដោយខុសច្បាប់តាមច្រករបៀង
នៅចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ធ្វើកិច្ចសន្យា រួចឲ្យពួកគាត់ វិលត្រឡប់ ទៅស្រុកកំណើតរៀងៗខ្លួនវិញ ។

ក្រោយពីធ្វើការឃាត់ខ្លួនសមត្ថកិច្ចបាននាំពលករខ្មែរទាំង១០នាក់ខាងលើទៅកាន់ប៉ុស្តិ៍នគរបាលវរៈសេនាតូចការពារព្រំដែនគីឡូ១៣ ដើម្បីធ្វើការសាកសួរនិងបន្តស្រាវជ្រាវរកមេខ្យល់ ប៉ុន្តែពួកគាត់មិនបានឆ្លើយនិងបង្ហាញពាក់ព័ន្ធអំពីមេខ្យល់នោះទេ។

បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូនបានអោយដឹងថា រហូតមកដល់ពេលនេះ ពលករខ្មែរដែលលួចឆ្លងដែនខុសច្បាប់ទាំង១០នាក់ខាងលើ ក្រោយពីចាប់ឃាត់យកមកសួរនាំរួច ត្រូវបានខាងនគរបាលវរ:ការពារព្រំដែនធ្វើការអប់រំរួច បានអនុញ្ញាតអោយពួកគាត់វិលត្រឡប់ទៅមូលដ្ឋានវិញរៀងៗខ្លួនផងដែរ ៕

Loading...