សមត្ថកិច្ចធ្វេសប្រហែសទើបជនសង្ស័យចងកសម្លាប់ខ្លួនក្នុងបន្ទប់ឃុំខ្លួនបាន

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់បានចងកសម្លាប់ខ្លួនបានសម្រេចនៅក្នុងបន្ទប់ឃុំខ្លួនបណ្តោះអាសន្ននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតកាលពីយប់ថ្ងៃទី22មករា2018។

ជនសង្ស័យធ្វើអត្តឃាតសម្លាប់ខ្លួនឯងនេះតាមពិតជាជនដៃដល់ជិៈម៉ូតូដេញធាក់ផ្តួលប្លន់ម៉ូតូសិស្សស្រីម្នាក់ឈ្មោះប៉ាល់សុថារីអាយុ13ឆ្នាំកាលពីរសៀលថ្ងៃទី21មករានៅលើផ្លូវលំមួយក្នុងភូមិបាលិលេយ្យ2សង្កាត់ប៉ោយប៉ែតដោយទុកម៉ូតូវែវកញ្ចាស់ចោលយកម៉ូតូថ្មីជនរងគ្រោះជិៈគេចទៅបាត់ប៉ុន្តែត្រូវនគរបាលក្រុងប៉ោយប៉ែតស្រាវជ្រៀវចាប់បាននៅប្លុកកាស៊ីណូផ្កាយ5យប់ថ្ងៃដដែល។

ជនសង្ស័យឈ្មោះគឹមស្រេងភេទប្រុសអាយុ40ឆ្នាំមានទីលំនៅភូមិក្បាលស្ពាន2សង្កាត់និងក្រុងប៉ោយប៉ែត។

ប្រភពថាជនសង្ស័យចងកនិងខ្សែភ្លើងទៅនិងចង្រឹងដែកនៃបន្ទប់ឃុំបណ្តោះអាសន្នហើយក្រោយហេតុការណ៌កើតឡើងសមត្ថកិច្ចបានដឹកសពទៅទុកនៅវត្តរតនារាមផ្សារកណ្តាលទាំងយប់។តាមរូបភាពបែកធ្លាយ1សន្លឹកជនសង្ស័យពេលស្ថិតក្នុងបន្ទប់ឃុំខ្លួនមិនត្រូវបានគេតម្រូវឲ្យដោះខោអាវវែងចេញទេ។

ដោយសារបញ្ហានេះមជ្ឈដ្ឋាននានាដាក់ការសង្ស័យថាអាចចងកនិងខោអាវឬខ្សែក្រវ៉ាត់ច្រើនជាងចងកនិងខ្សែភ្លើងដែលប្រភពទម្លាយចេញមក។

ពេលក្រុមអ្នកយកព័ត៌មានទូរស័ព្ទរកការបំភ្លឺចង់ដឹងពីមូលហេតុបែជាមិនមានអ្នកឆ្លើយតបឡើយទាំងលោកអធិការទាំងលោកនាយផ្នែកនគរបាលយុត្តិធម៌៕

Loading...