សមត្ថកិច្ចនគរបាលខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ០១នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ០១នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៩ និង៣០នាទី នៅចំណុចមុខវត្តសំបួរមាស ផ្លូវលេខ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

-ជនសង្ស័យចំនួន០១នាក់ ឈ្មោះ ឆាយ ប៊ុន្ថា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងដកហូតយកៈ
ទី១.គ្រឿងញៀនក្រាមពណ៌សថ្លាចំនួន១១កញ្ចប់ថង់ធំល្មម របស់ឈ្មោះ ឆាយ ប៊ុន្ថា ភេទប្រុស អាយុ៣៥ឆ្នាំ ចេញពណ៌ខៀវសង្ស័យមានតំរ៉ុយជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីននិងក្រាមពណ៌សថ្លាទម្ងន់ ០,៩១ (សូន្យក្រាមកៅសិបមួយ) ទី២.លុយខ្មែរក្រដាស់១០០រៀល ចំនួន០៧សន្លឹក ទី៣.លុយបាត (លុយCOPY) ក្រដាស់១០០បាត ចំនួន០៤សន្លឹក ទី៤.ទូរស័ព្ទដៃម៉ាកណូគាចុចពិលពណ៌ខ្មៅចំនួន០១គ្រឿង ។

កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៩ និង០០នាទី កម្លាំងចំរុះរបស់គណៈបញ្ជាការឯកភាពភាព ខណ្ឌដង្កោ ដឹកនាំដោយលោក ម៉ុក ពុទ្ធា នាយករដ្ឋបាលខណ្ឌដង្កោ , វរសេនីយ៍ត្រី សាត ប្រសើរ អធិការរងនគរបាលខណ្ឌដង្កោ និងលោកវរសេនីយ៍ត្រី ព្រំ ស៊ីនួន មេបញ្ជាការរង កងរាជអាវុធហត្ថខណ្ឌដង្កោ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រង់ ចំណុចមុខវត្តសំបួរមាស ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លុះដល់ម៉ោង១៩និង៣០ នាទី ថ្ងៃខែឆ្នាំដដែល ក៏មានជនសង្ស័យចំនួន០១នាក់ឈ្មោះ ឆាយ ប៊ុន្ថា ភេទប្រុស អាយុ៣៥ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាក អ៊ឹមអេសអ៊ិច ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FT-0663 មានលេខតួ និងលេខម៉ាស៊ីន0324903 ពីជើងទៅត្បូងដល់ចំណុចខាងលើ សមត្ថកិច្ចយើងក៏បានហៅអោយឈប់ធ្វើការត្រួតពិនិត្យរកឃើញក្រាមពណ៌សថ្លាចំនួន១១កញ្ចប់ថង់ធំល្មម ខ្ចប់ជាមួយនិងក្រដាស់លុយខ្មែរក្រដាស់១០០រៀល ចំនួន០៧សន្លឹង និងជាមួយលុយបាតក្រដាស់១០០បាត ចំនួន០៤សន្លឹក (០១កញ្ចប់ថង់ខ្ចប់ជាមួយលុយ០១សន្លឹក) ដែលជនសង្ស័យខាងលើ លាក់ទុកក្នុងហោប៉ៅខោខាងស្តាំចំនួន១០កញ្ចប់ថង់ និងហោប៉ៅខោខាងក្រោយចំនួន០១កញ្ចប់ថង់ ហើយសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោចាត់ការតាមនីតិវិធីច្បាប់ ៕

 

 

Loading...