សមត្ថកិច្ចនគរបាលស្នងការខេត្តប៉ៃលិន ចុះឆ្មក់បង្ក្រាបករណីលេងល្បែងហ្គេមអ៊ីនធើណែត ឃាត់ខ្លួនសិស្សសាលា៩នាក់ និងរឹបអូសទូហ្គេម៩គ្រឿង

ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង ៣និង១៧នាទីថ្ងៃទី១៦ខែកុម្ភះឆ្នាំ២០១៧ នៅចំណុចក្បែររបង សាលារៀនឯកជនមួយកន្លែងក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពព័ត៌មានបានឱ្យដឹងថាបន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋជាច្រើនលើកច្រើនសារប្រាប់ដល់នគរបាលខណៈមានករណីបើកលេងល្បែងហ្គេមអ៊ីនធើណេតនៅក្បែររបងសាលារៀនឯកជនមួយកន្លែងដែលធ្វើឱ្យកូនៗរបស់ពួកគាត់ភ្លេចការរៀនសូត្រភ្លេចបាយភ្លេចទឹក។

បន្ទាប់ពីក្រុមបង្ការបង្ក្រាបនៃនគរបាលស្នងការខេត្តបានចុះបង្ក្រាបកន្លែងលេងល្បែង២កន្លែង៖

ទី១.ហ្គេមអ៊ីនធើណេតនៅខាងក្រោយផ្សារតប៉ាចចំងាយ១០០ម៉ែត្រស្ថិតក្នុងភូមិផ្សារព្រំឃុំស្ទឹងកាច់ស្រុកសាលាក្រៅរឹបអូសបានទូរហ្គេម៩គ្រឿងឃាត់ខ្លួនក្មេងសិស្សសាលាលេងហ្គេម៩នាក់និងម្ចាស់ផ្ទះម្នាក់ ឈ្មោះ អ៊ឹង ចេងលេង ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិខាងលើ ។
ទី២. ល្បែងលេងបៀរ នៅខាងក្រោយផ្សារតាប៉ាចចំងាយ១០ម៉ែត្រ ដកហូតបៀរ១ហ៊ូ ៥២សន្លឹក និងឃាត់ខ្លួន៣នាក់ ក្នុងនោះប្រុស២នាក់ ស្រីម្នាក់ ។ ករណីខាងលើជំនាញកំពុងអនុវត្តតាមនីតិវិធី ។

សូមបញ្ជាក់ផងដែរថា កាលពីនគរបាលមិនទាន់ចុះបង្ក្រាបល្បែងហ្គែមមានរហូតដល់ចំនួន៥ទៅ៦កន្លែង ស្ថិតនៅក្បែររបងសាលារៀនឯកជនមួយកន្លែងក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ កំពុងពង្វក់ស្មារតីក្មេងតូចៗ ជាសិស្សសាលា ឱ្យភ្លេចការរៀនសូត្រ ។ តែពេលសួរនាំ ខាងម្ចាស់ហ្គែមប្រាប់ថា បង់លុយឱ្យទៅនគរបាលខេត្តប៉ៃលិនរួចរាល់អស់ហើយ បើចង់ថតរូបភាពយកទៅចាក់ផ្សាយយ៉ាងណាក៏មិនខ្លាចនោះឡើយ ។

ចំណែកពលរដ្ឋ រស់នៅភូមិខាងលើ មានសាទរដល់សមត្ថកិច្ចដែលចុះបង្រ្កាបនេះពីមុនពួកគាត់មានការព្រួយបារម្ភពីកូនរប ស់ខ្លួន បើទោះបីជាស្ថិតនៅក្នុងម៉ោងសិក្សាយ៉ាងណា ក៏មានអ្នកខ្លះគេចមិនចូលរៀន ដោ យ វក់នឹងល្បែងហ្គែម កុំព្យូរទ័រ ដែលឈ្មួញកំពុងតែដាក់ឱ្យលេងយ៉ាងគគ្រឹកគគ្រេង ។

ចំណែកអ្នកខ្លះទៀត បានរអ៊ូរទាំថា បើសិនជាមានការបើកឱ្យលេងល្បែងមួយនេះ គួរតែដាក់ឱ្យស្ថិតនៅឆ្ងាយពីរបងសាលា ទើបមិនបង្កបញ្ហាដល់សិស្ស ដែលកំពុងតែរៀនសូត្រនៅក្បែរនោះ ព្រោះតែល្បែងមួយនេះនៅក្បែរខ្លាំងពេក ធ្វើឱ្យអារម្មណ៍ពួកគេមិនដក់ ជាប់ក្នុងការរៀនសូត្រនោះឡើយ គឺនឹកឃើញតែការលេងល្បែងនេះប៉ុណ្ណោះ ។

មិនត្រឹមតែល្បែងហ្គែមអ៊ីនធើណេត និងល្បែងបៀរប៉ុណ្ណោះទេ សូម្បីតែល្បែងកន្ទុយលេខឆ្នោត ក៏កំពុងតែ ត្រូវបានគេបើកលេងយ៉ាងគគ្រឹកគគ្រេងនៅក្នុងផ្សារសាមគ្គី ហៅប៉ាហ៊ី និងនៅក្នុងផ្សារទាំងអស់ទូទាំងខេត្តប៉ៃលិន ដែលជាហេតុ បង្កឱ្យមានករណីហឹង្សាក្នុងគ្រួសារ មានករណីចោរលួចឆក់ប្លន់ និងអំពើឃាតកម្មចាប់សម្លាប់ថែមទៀតផង ។ តែគេមិនឃើញនគរបាលចុះបង្ក្រាបនោះឡើយ សង្ស័យត្រូវថ្នាំសណ្តំរបស់មេឆ្នោតអស់ហើយ មើលទៅ ៕

Loading...