សមត្ថកិច្ចនាំឃាតក មកធ្វើត្រាប់ ករណីកាត់ក្បាលសង្សាក្នុងផ្ទះសំណាក់នៅក្រុងសៀមរាប

នៅរសៀលថ្ងៃទី១៤ កុម្ភៈ នេះ ជនដៃដល់ក្នុងករណីអំពើឃាតកម្មដោយកាត់ក្បាលសង្សា រួចយកដងខ្លួនទុកក្រោមគ្រែ និងយកក្បាលទៅដុតចោលនៅក្រោយផ្ទះរបស់ខ្លួនក្នុងក្រុងសៀមរាប ត្រូវសមត្ថកិច្ចនាំយកមកធ្វើសកម្មភាពឡើងវិញ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយគេបានឃើញសាកសពស្ត្រីវ័យក្មេងម្នាក់ត្រូវគេរុំទុកចោលនៅ ខាងក្រោមគ្រែ នៃបន្ទប់លេខ៣០១ ផ្ទះសំណាក់កោះកែវ ដោយពុំមានក្បាល។ ក្រោយពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានពិនិត្យធ្វើកោសល្យវិច្ច័យ បន្ទាប់មកនៅរសៀលថ្ងៃដដែល សមត្ថកិច្ចបានឈានទៅចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចាន់ ឆាយ៉ា អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង និងមានមុខរបរជាមគ្គុទេសទេសចរណ៍ផ្នែកភាសាថៃ ស្នាក់នៅភូមិព្រៃចាស់ សង្កាត់គោកចក ក្រុងសៀមរាប ខណៈជនសង្ស័យកំពុងដុតក្បាលជនរងគ្រោះនៅខាងក្រោយផ្ទះរបស់ខ្លួន។
ក្រោយការឃាត់ខ្លួនយកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជនសង្ស័យបានឆ្លើយសារភាពថា ករណីនេះ ខ្លួនប្រព្រឹត្តតែម្នាក់ឯង ព្រោះខឹងចូលស្ដីដណ្ដឹងជនរងគ្រោះមិនបាន ហើយបានធ្វើការណាត់ ជួបជនរងគ្រោះនៅផ្ទះសំណាក់ខាងលើ ហើយធ្វើការសម្លាប់ និងកាត់ក្បាលតែម្ដង។
បើតាមលោកវរសេនីយ៍ត្រី អ៊ូ សុផល នាយរងការិយាល័យនគរបាលព្រហ្មទណ្ដ កំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអោយដឹងថា នៅថ្ងៃទី១២ ខែកម្ភុះ ឆ្នាំ២០១៦ វេលាម៉ោង១៨ និង០០នាទី ជនសង្ស័យខាងលើបានល្បួងជនរងគ្រោះទៅស្នាក់នៅផ្ទះសំណាក់ខាងលើ បន្ទប់លេខ២០៩ ដោយបានរៀបចំឧបករណ៍ទៅជាមួយស្រេច លុះដល់យប់ជ្រៅន្ដិចជនសង្ស័យបានយកក្រម៉ារិត ក សម្លាប់ជនរងគ្រោះរួចកាត់ក្បាលច្រកក្នុងកាបូបដែលខ្លួនរៀបចំទុក រួចយកភួយរុំសពជនរងគ្រោះ អូសចូលក្រោមគ្រែបន្ទប់លេខ៣០១ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច ហើយគេចខ្លួនរហូតដល់វេលាម៉ោង១៧ និង៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលក្រុងសៀមរាប ដោយបានការសហការណ៍ពីកម្លាំងពាក់ព័ន្ធ បានធ្វើការឃាត់ខ្លួននៅខាងក្រោយផ្ទះជនសង្ស័យ ដែលរូបគេកំពុង តែដុតក្បាលជនរងគ្រោះ៕

IMG-321

Loading...

Leave a Reply

Your email address will not be published. Required fields are marked *