សមត្ថកិច្ចនិងកម្មកររោងចក្រនៅក្រុងបាវិតបន្តប៉ះទង្គិចគ្នាសាជាថ្មី

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី២២ ធ្នូ នេះ សមត្ថកិច្ចនិងកម្មកររោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសមេហាតធេន (Manhattan) នៃក្រុងបាវិត ខេត្តស្វាយរៀង បន្តប៉ះទង្គិចគ្នាសាជាថ្មី។
ក្នុងព្រឹត្តិការណ៍នេះមានកម្មកររាប់ពាន់នាក់ បាននាំគ្នាវាយ និងគប់រថយន្តបាញ់ទឹក១គ្រឿង របស់សមត្ថកិច្ចឲ្យខូចខាត ខណៈដែលសមត្ថកិច្ចព្យាយាមវាយបំបែកក្រុមបាតុករដែលកំពុងតវ៉ា។
រហូតមកដល់ពេលនេះ កម្មករ និងសមត្ថកិច្ចមួយចំនួនបានរងរបួស។ ចំណែកសកម្មហិង្សានៅបន្តនៅឡើយ។
កាលពីព្រឹកថ្ងៃទី២១ ធ្នូ ក៏មានកម្មករជិត៦០នាក់ ត្រូវអាជ្ញាធរប្រើឡានបាញ់ទឹកបួនគ្រឿងបំបែកកម្មករ និងឈានដល់ចាប់ខ្លួន ក្នុងពេលតវ៉ា តែពួកគេត្រូវបានដោះលែងវិញ នាល្ងាចថ្ងៃទី២១ ធ្នូ ដោយភ្ជាប់កិច្ចសន្យាឲ្យពួកគេឈប់តវ៉ា។
កម្មកររោងចក្ររាប់ម៉ឺននាក់នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន (Manhattan) និងតាយសេង(Tai Seng) ក្នុង ក្រុងបាវិត បានចេញតវ៉ាទាមទារប្រាក់ឈ្នួល ២០ដុល្លារបន្ថែម តាំងពីថ្ងៃទី១៦ ធ្នូ មក ហើយមកទល់ពេលនេះ នៅមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។
ការតវ៉ាប៉ុន្មានថ្ងៃនេះកម្មករ ៤នាក់ហើយត្រូវ បានសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅពន្ធនាគារនៅថ្ងៃទី២០ ធ្នូ ដោយចោទពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងញុះញង់ឲ្យមានការតវ៉ាហិង្សា។

2b17c5ce-e1a2-48f7-8737-7b0214f32741

Loading...

Leave a Reply

Your email address will not be published. Required fields are marked *