សមត្ថកិច្ចបង្ក្រាបករណីរក្សាទុកគ្រឿងញៀនមួយករណីឃាត់ខ្លួនជនសង្ស័យ០២នាក់

(ខេត្តបាត់ដំបង)៖កំលាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើស
ជាក់ស្តែង ។

លោកវរសេនីយ៍ទោ សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការបង្ក្រាបករណីរក្សារទុកថ្នាំញៀនខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៥និង០០នាទី កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចក្រុមទី០១ ភូមិអូរគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជាមួយគ្នាទៅនឹងកិច្ចប្រតិបត្តិការខាងលើនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចជំនាញបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ឈឿ ចិត្ត ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិកៀនកែស១ ឃុំគោកឃុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ជាមួយវត្ថុតាងចាប់យកបានរួមមានៈ
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១៥ថង់ ទម្ងន់ ២,៤៦ក្រាម
-ទូរស័ព្ទដៃចំនួន០១គ្រឿង។

ក្រោយធ្វើការឃាត់ខ្លួនឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ឈឿ ចិត្តនិងដោយមានការអនុញ្ញាតពីលោក នួន សាន ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងផងនោះ នៅព្រឹកថ្ងៃទី៣ ខែឆ្នាំដដែលសមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការ
តាមចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ហៃ វិបុលភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ។

ជាមួយវត្ថុតាង
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៤ថង់ និង៣កំណាត់ទុយោបឺត ទម្ងន់ ស្មើនឹង ២,៨៥ក្រាម
-កូនជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១គ្រឿង -ទូរស័ព្ទដៃចំនួន០១គ្រឿង និងសម្ភារៈសម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួនទៀត។

ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើរួមនឹងវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) សរុបចំនួន ១៩ថង់ និង៣កំណាត់ទុយោវឺត ស្មើទម្ងន់ ០៥,៣១ក្រាម ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕

Loading...