សមត្ថកិច្ចបង្ក្រាបកូនគ្រែងឈាមទម្ងន់ប្រមាណជាង ១ តោននៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖កូនគ្រែងឈាមទម្ងន់ប្រមាណជាង ១ តោន ដែលសមត្ថកិច្ចបង្ក្រាបបានកាលពីយប់មិញ នៅតាមបណ្ដោយផ្លូវលេខ ៤ នាព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៥ នេះ ត្រូវបាននគរបាល ការិយាល័យប្រឆាំងបទល្មើសសេដ្ឋនៃស្នងការដ្ឋានខេត្តព្រះសីហនុ ប្រគល់ឲ្យខណ្ឌរដ្ឋបាលកំពង់សោមយកទៅពន្លែងនៅក្នុងសមុទ្រវិញ។

តាមប្រភពបានឲ្យដឹងថា កូនគ្រែងឈាមខាងលើជារបស់ឈ្មោះ ចែ នី និងចែ សាង ជាឈ្មួញដុះស្លែដ៏ធំ ដែលឈជើងប្រមូលទិញពីអ្នកនេសាទនៅចំណុចភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ខេត្តព្រះសីហនុ គឺគ្មានមន្រ្តីជំនាញជលផលអើពើនោះទេ ជាច្រើនឆ្នាំមកហើយ ទើបតែពេលនេះបានបែកធ្លាយរឿងប្រព្រឹត្តបទល្មើសដែលច្បាប់ជលផលហាមឃាត់ និងឈានដល់ការបង្ក្រាបបាននាពេលនេះ។

ជុំវិញករណីនេះ លោកវរសេនីយ៍ត្រី ថា លាងស្រ៊ុន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្រោយទទួលព័ត៌មានថា មានឈ្មួញរកស៊ីប្រមូលទិញកូនគ្រែងឈាមតូចៗដែលដឹកចេញពីចំណុចភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមរថយន្តម៉ាកសាំយ៉ុងឆ្ពោះទៅកាន់ប្រទេសវៀតណាមនោះ សមត្ថកិច្ចក៏ធ្វើការស្ទាក់ចាប់បាន ដោយធ្វើការឃាត់អ្នកបើកបររថយន្ត និងវត្ថុតាងយកមកប្រគល់ជូនការិយាល័យ នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ ដើម្បីរកម្ចាស់ទំនិញខាងលើយកមកក៏សាងសំណុំរឿងចាត់ការទៅតាមច្បាប់៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *