សមត្ថកិច្ចបង្ក្រាបទីតាំងលេងអាប៉ោងឃាត់ខ្លួនមនុស្ស៦នាក់ នៅក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានចុះប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសង (អាប៉ោង)ខុសច្បាប់០១កន្លែងក្នុងបទល្មើសជាក់ស្តែង។

លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងបានអោយដឹងថា ដោយអនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តមឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នង​ការនៃស្នងការដ្ឋាននគបាលខេត្ត​បាត់ដំបង​ ព្រម​ទាំងអនុវត្តតាមយោបល់ណែនាំពីលោកឧត្តមសេ​នីយ៍ត្រី​ ជេត​ វណ្ណនី​ សស្នងការរងផែនការងារព្រហ្មទណ្ឌ ជាក់ស្តែងនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ លោកបានដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងអន្តរាគមន៍ចុះបង្រ្កាបទីតាំងល្បែងសុីសងខុសច្បាប់(អា​ប៉ោង​)មួយកន្លែងក្នុងបទល្មើសជាក់ស្តែងនៅចំណុចក្រុម​ទី១៤ ភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំ​បង ។

ការចុះប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនក្រុមអ្នកលេងចំនួន០៦នាក់និងដកហូតវត្ថុតាងរួមមាន៖
១-មេអាប៉ោងចំនួន០៣គ្រាប់
២-ចានបាញ់អាប៉ោងចំនួន០១
៣-ផ្តិលគ្របអាប៉ោងចំនួន០១
៤-កម្រាលអាប៉ោងចំនួន០១ផ្ទំាង
៥-ដុំឈឺសម្រាប់សង្កត់ប្រាក់​ចំ​នួន​០៩ដុំ
៦-ប្រាក់ខ្មែរចំនួន៨០មុឺនរៀល
៧-ប្រាក់ដូល្លារចំនួន៣០០ដុល្លា​រ(បីរយដុល្លារ)។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបាននគរ​បាលជំនាញក្រុងកំ​ពុងរៀបចំសំណុំរឿងបញ្ជូនបន្តទៅកាន់ការិយាល័យជំនាញដើម្បីអនុវត្តតាមផ្លូវច្បាប់៕

Loading...