សមត្ថកិច្ចបង្ក្រាបសង្វៀនជល់មាន់អាប៉ោងបៀ ស្រុកចិត្របុរី នៅក្រចេះ

ខេត្តក្រចេះ៖ នៅរសៀលថ្ងៃទី២៩ ខែមីនាឆ្នាំ២០២១នេះ ស្ថិតត្រង់ចំណុច ភូមិថ្មគ្រែឃុំថ្មគ្រែស្រុកចិត្របុរីខេត្តក្រចេះ។ វង់ល្បែងស៊ីសងមានទាំងសង្វៀនជល់មាន់និង អាប៉ោងមួយដុះស្លែរក្នុងស្រុកចិត្របូរីមួយកន្លែងនោះត្រូវបានកម្លាំងនគរបាលព្រហ្មទ័ណ្ឌនៃ

ស្នងការដ្ឋាននគរបាលខេត្តក្រចេះធ្វើការបង្ក្រាបហើយ។

ទីតាំងសង្វៀនល្បែងគ្រប់ប្រភេទនោះ ហាក់មិនអនុវត្វតាមការណែនាំរបស់ក្រសួង សុខាភិបាលឡើយដែលហាមមិនឱ្យមានការជួបជុំបែរជាមានការប្រមូលផ្ដុំគ្នាបង្ករការរីករាល

ដាលនៃជំងឺកូវីដ19 ដែលកំពុងតែវាយលុកនៅក្នុងសហគមន៍នាយ៉ាងក្តៅគគុក នាពេលបច្ចុប្បន្ននេះទៅវិញ ។

ម្ចាស់សង្វៀនជល់មាន់មួយកន្លែងលែងនោះ បើកលេងជាប្រចាំចាក់ភ្នាល់ធំៗទៀតផង មិនដែលមានសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅមូលដ្ឋានណាមួយធ្វើការបង្ក្រាបនោះទេព្រោះ

ជាឆ្នាំងបាយដែលដួសរាល់ខែរាល់ថ្ងៃ។

នារសៀលថ្ងៃនេះកម្លាំងនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នង ការដ្ឋាននគរបាលខេត្តក្រចេះ បង្ខំចិត្តធ្វើការឆ្មក់ទៅបង្ក្រាបតែម្តងយកស្នារដៃតែម្តងកំឡុងពេលមានការណែនាំតឹងរឹងទប់ស្កាត់

កូវិត.១៩។

ប៉ុន្តែពេលចុះទៅបង្ក្រាបនោះ មានអ្នកផ្តល់ដំណឹងដល់ក្រុមអ្នកលេងល្បែងទាំងនោះ ដឹងមុនអស់ហើយមុនកម្លាំងចុះទៅដល់ដោយបន្សល់ទុកវត្ថុតាងរួមមាន មាន់ជល់អាគក

ចំនួន៣ក្បាល , កន្ត្រកដាក់មាន់ចំនួន៣, អង្រុតចំនួន០៤ ,ហាន់តោចំនួន០១ , ចាន០១, ជញ្ជីងចំនួន០១,កញ្ចក់បាំងមាន់០១។

វត្ថុតាងទាំងនោះ ក៏ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ននៅ ការិយាល័យ ព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះចាត់វិធានការបន្ត ៕

Loading...