សមត្ថកិច្ចបង្ក្រាបសង្វៀនជល់មាន់ឃាត់ខ្លួនមនុស្ស១៧នាក់ និងវត្ថុតាងមួយចំនួនធំ

ខេត្តបាត់ដំបងៈ កម្លាំងក្រុមបង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្វៀនប្រជល់មាន់មួយកន្លែង ដោយឃាត់ខ្លួនមនុស្សចំនួន១៧នាក់ ម៉ូតូ២១គ្រឿង និងមាន់ចំនួន២ក្បាលបញ្ជូនមកកាន់ស្នងការខេត្តដើម្បីចាត់ការតាមនិតិវិធី។

លោក ឈឿង គឹមសុង ប្រធានមេក្រុមបង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបាន និយាយអោយដឹងថា៖ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបទីតាំងសង្វៀនប្រជល់មាន់ខាងលើនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នៅចំណុចភូមិដង្គត់ ឃុំស្តៅ ស្រុករតនះមណ្ឌល ខេត្តបាត់ដំបង។

លោកបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរសមត្ថកិច្ចជំនាញបានឃាត់ខ្លួនអ្នកញៀនជល់មាន់បានចំនួន១៧នាក់រួមមាន៖
ទី១ ឈ្មោះ សួន សាមៀន អាយុ៥២ឆ្នាំ
ទី២ ឈ្មោះ យិត អុីន អាយុ២២ឆ្នាំ
ទី៣ ឈ្មោះ ឃុត ឡុង អាយុ៥៦ឆ្នាំ
ទី ៤ ឈ្មោះ ជាង ផល្លី អាយុ៤០ឆ្នាំ
ទី ៥ ឈ្មោះ ផុន ចាប អាយុ៥៤ឆ្នាំ
ទី ៦ ឈ្មោះហាន ច្រឹប អាយុ៦៣ឆ្នាំ
ទី ៧ ឈ្មោះកែវ សេន អាយុ៧៦ឆ្នាំ
ទី ៨ ឈ្មោះនី ហុក អាយុ៥៧ឆ្នាំ
ទី ៩ ឈ្មោះឈឹម សាមឿន អាយុ៤៩ឆ្នាំ
ទី ១០ ឈ្មោះទឹម លឹមអេង អាយុ៥៦ឆ្នាំ
ទី ១១ ឈ្មោះសុខ តារ៉ា អាយុ៤៤ឆ្នាំ
ទី ១២ ឈ្មោះម៉ី វាសនា អាយុ៣៧ឆ្នាំ
ទី ១៣ ឈ្មោះសំ សូត្រ អាយុ៣២ឆ្នាំ
ទី ១៤ ឈ្មោះសាញ់ សុជាតិ អាយុ៥១ឆ្នាំ
ទី ១៥ ឈ្មោះលឹម ឈៀង អាយុ៣៥ឆ្នាំ
ទី ១៦ ឈ្មោះសាន ឆុង អាយុ៦១ឆ្នាំ
ទី ១៧ ឈ្មោះដែន សុភឿន អាយុ៥៤ឆ្នាំ។

វត្ថុតាងដកហូតបានរួមមាន៖មាន់ជល់ចំនួន២ក្បាល -ម៉ូតូចំនួន២១គ្រឿង -សង្វៀនចំនួន៣ហុំ -ស៊ុំចំនួន2។
បច្ចុប្បន្នជនសង្ស័យទាំង១៧នាក់ត្រូវបានឃាត់ខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕ មណ្ឌលច្បារមន

Loading...