សមត្ថកិច្ចបង្ក្រាប​ និងឃាត់ខ្លួនប្រុសស្រីជិត ៣០នាក់ ដែលលួចលាក់បើក KTV នៅភ្នំពេញ

ភ្នំពេញ​ ៖​ ​ នៅយប់ថ្ងៃទី១១​ ខែមីនា​ ឆ្នាំ​២០២១​​ កម្លាំងសមត្ថកិច្ចជំនាញ​ នៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានបន្តចុះសហការជាមួយ
សមត្ថកិច្ចខណ្ឌដូនពេញ​ រួមនិងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ​ ធ្វើការបង្ក្រាបទីតាំងលួចបើកខារ៉ាអូខេចំនួន២កន្លែង​ ឃាត់ខ្លួនប្រុសស្រីបាន
ជិត៣០នាក់បន្ថែមទៀត​ ។

សមត្ថកិច្ចចម្រុះចុះបង្ក្រាបចំនួន២ទីតាំងនេះ រួមមាន ៖​

ទី១​- នៅភោជនីយដ្ឋាន (ខារ៉ាអូខេ​ )យីយោ HAT VOL NHAU 007 បានឃាត់ខ្លួនមនុស្សចំនួន១០នាក់ (ស្រី២នាក់) ធ្វើឡើងនៅយប់ថ្ងៃ
ទី១១ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុង សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។​

ទី២-​ នៅភោជនីយដ្ឋាន​ ពិភពតារ៉ារះ (លួចលាក់បើកKTV​ )​​ តាមបណ្ដោយផ្លូវ២០០៤​ ក្នុងសង្កាត់កាកា​ប​១ ខណ្ឌពោធិ៍សែនជ័យ​ បានឃាត់
មនុស្សប្រុសស្រីចំនួន១៥នាក់​ កាលពីវេលាម៉ោង១១យប់ថ្ងៃទី១១​ ខែមីនា​ ឆ្នាំ​២០២១​ ។

​ ក្រោយពីបញ្ចប់ប្រតិបត្តិការរួចរាល់​ មនុស្សប្រុសស្រីសរុបចំនួន២៥នាក់ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាល
រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕

Loading...